អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បំភ្លឺព័ត៌មាន ពាក់ព័ន្ធ ការបង្ហោះ Facebook របស់ឈ្មោះ ស្រេត សុភ័ក្ត្រ !!!!
ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ៧រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ៖
អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធ ករណីការបង្ហោះ Facebook របស់អាខោនឈ្មោះ ស្រេត សុភ័ក្ត្រ ដែលបានលើកឡើង និងចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការនិយមបក្ខពួក និងបានបង្ហោះលិខិតគោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារសុំលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ។
សូមបញ្ចាក់ថា ឈ្មោះ ស្រេត សុភក្ត្រ័ ជាបុគ្គល ដែលបានបង្កបញ្ហាជាច្រើន ដែលត្រូវ
បាន អគ្គស្នងការនគរបាលជាតិ ដាក់ វិន័យ ពីឋាន: នាយផ្នែក មកជាមន្ត្រីធម្មតា នៃ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ហើយបុគ្គលនេះ ក៍ត្រូវបានតុលាការ
ខេត្តបន្ទាយមានជ័យ បង្គាប់អោយចូលខ្លួនមកដោះស្រាយ ពីករណីឆបោក និងក្លែង
បន្លំឯកសារសាធារណ: ផងដែរ។ ដោយសារតែខ្លួន មានរឿងច្រើន ដែលបង្កឡើងដោយខ្លួនឯង នេះហើយ ទើបបានជា បុគ្គលនេះ សរសេរបង្ហោះ ហ្វេសបុក ចោទ
ប្រកាន់ថ្នាក់នាំ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថា បក្សពួកនិយម ដោយគ្មាន
មូលដ្ឋានត្រឹមត្រូវ ទាល់តែសោះ ៕
ដើម្បីយល់ជ្រាបកាន់តែច្បាស់ អំពីកំហុស របស់បុគ្គលនេះ សូមសាធារណ:ជន មេត្តា
អាន លិខិតនិង ឯកសារនានា ដែល បានបង្ហាញពីភាពស្អាតស្អំរបស់ ថ្នាក់ដឹកនាំនៃ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងឯកសារ ដែលបង្ហាញអំពីកំហុស របស់
បុគ្គល ស្រេត សុភក្ត្រ័ ដូចខាងក្រោមនេះ ៕
ដោយ ៖ គេហទំព័រ បារមីមានរិទ្ទិលោកយាយ ម៉ៅ
https://www.bmm-news.com/