ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំង វិស័យកីទ្បាផងដែរ !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំង វិស័យកីទ្បាផងដែរ !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំង វិស័យកីទ្បាផងដែរ !!!!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ ចន្ទ័ ៣កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖

ឯកឧត្ត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីទ្បាករ កីទ្បាការិនី ជ័យលាភីម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ នៅរាជធានីភ្នំពេញ,ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ដែលនៅក្នុង
ឪកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា:

ខ្ញុំសូមកោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភីម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តម បណ្ឌិតបានបន្តទៀតថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីទ្បា ដោយកាលពីមុន កម្ពុជាទទួលបានមេដាយមាសតិចតួចប៉ុណ្ណោះនៅក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាសរហូតដល់ ៨៦ គ្រឿងពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះជាស្នាដៃរបស់កូនខ្មែរ ហើយជាសក្ខីភាពនៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡានៅកម្ពុជា ហើយយើងក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីទ្បាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរយើងក្នុងដំណើរជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃតួនាទីកម្ពុជានៅក្នុងតំបន់។

នៅចុងបញ្ចប់ នៃការជួប សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ាណែត បាន ថ្លែងថាខ្ញុំសូមអគុណកីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងព្យាយាមយកអស់លទ្ធភាពបន្តហាត់ហ្វឹកហ្វឺនត្រៀមសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ រួមជាមួយនឹងកម្លាំងចិត្តដ៏ខ្លាំងក្លា និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលតែងបានជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈដល់កីទ្បាករ កីទ្បាការិនីឱ្យទទួលបានការហ្វឹកហាត់បានជាប់ជាប្រចាំ សំដៅធានាបាននូវជ័យជម្នះជូនជាតិមាតុភូមិ។ មួយវិញទៀត សកម្មភាពយ៉ាងផុសផុលនៅក្នុងវិស័យកីឡាបច្ចុប្បន្ន ក៏ជាចំណែកមួយក្នុងការជំរុញការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព នៅក្នុងមជ្ឈដ្ឋានប្រជាជនគ្រប់វ័យផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84