ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីក្នុងបុព្វហេតុសង្គម !!!!

ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីក្នុងបុព្វហេតុសង្គម !!!!

ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីក្នុងបុព្វហេតុសង្គម !!!!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ អង្គារ ១១ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ(TYDA) និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងថ្នាក់ដឹកនាំនៃស្ថាប័នទាំង២ជាច្រើនរូបទៀត ។

តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ ដុល្លារក្នុងរយៈពេល៥ឆ្នាំតាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង(ខេមបូឌា)ម. ក បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក៏ដូចជាធនាគារវីងបានជួយលើការងារមនុស្សធម៌ជាច្រើនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាលនិងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀតក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។

អ្នកឧកញ៉ា បានមានប្រសាសន៍បន្ដថា យើងពិតជាមានសំណាងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម។ អ្នកឧកញ៉ាបានបង្ហាញមោទនភាពនិងកោតសរសើរចំពោះសកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគមTYDA បានលះបង់គ្រប់បែបយ៉ាងខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ-១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណ:យោគយល់(MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ-១៩ អាចធ្វើឲ្យយើងមានឱកាសពេលវេលារីករាយដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋទី១- គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ ៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះគឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣ នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូរសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ។ សូមថ្លែងអរគុណចំពោះក្រុមហ៊ុន Royal Group និងធនាគារវីង(ខេមបូឌា)ម.ក ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិចដើម្បីដើមចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាអ្នកគាំទ្រដ៏សកម្មនៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការងារសប្បុរសធម៌ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កំពង់ប្រឈម ។ កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាគមក្នុងការទប់ស្កាត់ការ ឆ្លងនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍ ។

ដើម្បីជាការថ្លែងអំណរគុណ កាលពីឆ្នាំមុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឲ្យវីងម៉លយកអាហារពី ហាង KFC ចំនួនពីរដងទៅជូនក្រុមការងារដ៏ក្លាហាននៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនដៃទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងតែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្តសប្បុរសធម៌ដើម្បីជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈសកម្មភាពសង្គមផ្សេងៗ ជាច្រើននាពេលកន្លងម ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84