ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់កិត្តិយសប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា សមាជិក សមាគមកាយឫទ្ធិនារីកម្ពុជាជាង២០០នាក់ !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់កិត្តិយសប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា សមាជិក សមាគមកាយឫទ្ធិនារីកម្ពុជាជាង២០០នាក់ !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់កិត្តិយសប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា សមាជិក សមាគមកាយឫទ្ធិនារីកម្ពុជាជាង២០០នាក់ !!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ចន្ទ ២ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹង ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តសៀមរាប:

សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២៤៣នាក់ ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូនជាសមាជិកា សមាជិក នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់​ សមាជិកគាំទ្រ១៦៥ សមាជិកសកម្ម៧៨នាក់ និងភ្ញៀវកិត្តិយសសរុបជាង៣០០នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍លើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជាគឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកា សមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគម”កម្លាំងស្ម័គ្រចិត្តដើម្បីកុមារី និងយុវតីកម្ពុជា”។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់សមាជិកា សមាជិកសកម្ម និងគាំទ្រដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមបានធ្វើសកម្មភាពជាច្រើន និងបានចុះសំណេះសំណាលសួរសុខទុក្ខសមាជិកា សមាជិកតាមបណ្តាខេត្ត និងបង្រៀនសម្ដែងរបាំប្រពៃណីរបស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូលសមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំស្នងការ កុមារី យុវតី និងសមាជិកា សមាជិកសមាគមដាំដើមឈើនៅមុខប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84