ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួល ព្រះរាជានុញ្ញាតិ ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ ចូលក្រាប បង្គំគាល់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិ ខ្មែរ នៃព្រះរាជាណា ចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុង សេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ព្រះ ប្រធាន កិត្តិយស នៃ សមាគម កាយឫទ្ធិ នារី កម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួល ព្រះរាជានុញ្ញាតិ ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ ចូលក្រាប បង្គំគាល់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិ ខ្មែរ នៃព្រះរាជាណា ចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុង សេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ព្រះ ប្រធាន កិត្តិយស នៃ សមាគម កាយឫទ្ធិ នារី កម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួល ព្រះរាជានុញ្ញាតិ ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ ចូលក្រាប បង្គំគាល់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិ ខ្មែរ នៃព្រះរាជាណា ចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុង សេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ព្រះ ប្រធាន កិត្តិយស នៃ សមាគម កាយឫទ្ធិ នារី កម្ពុជា ជាទីសក្ការៈ
ដ៏ខ្ពង់ខ្ពស់បំផុត !!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ពុធ ៤ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹង ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតិដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញសមាសភាពគណ:កម្មាធិការប្រតិបត្តិថ្មីចំនួន១៦រូបដែលបានជាប់ឆ្នោតតាមរយៈអង្គសន្និបាត កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៤ អមដំណើរដោយទីប្រឹក្សាជាន់ខ្ពស់របស់សមាគមចំនួន៣រូប(លោកជំទាវឩកញ៉ាបណ្ឌិត តាន់ ផល្លី លោកជំទាវ ស៊ិន សិរី លោកស្រី ជា វណ្ណាត) និងលោកជំទាវបណ្ឌិត ម៉ែន នារីវុឌ្ឍី ដើម្បីថ្វាយព្រះពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានធ្វើរបាយការណ៍សង្ខេបស្តីពីសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ដូចតទៅ៖

ក. លទ្ធផលការងារចាប់ពីដើមអណត្តិ ដល់បច្ចុប្បន្ន ទោះបីជួបប្រឈមនូវវិបត្តិកូវីដ-១៩ ក៏សមាគមនៅតែខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលទៅតាមផែនការ ដូចខាងក្រោម៖
-បានចុះសួរសុខទុក្ខ និងមើលការហាត់សម្តែងរបាំរបស់កុមារី និងយុវតី
-បានចុះជួបសំណេះសំណាលជាមួយមេក្រុមកន្ទុំរុយ ក្រុមវឌ្ឍននារី និងក្រុមកាយឫទ្ធិនារី និងពិនិត្យមើលទីតាំងដី ដែលរដ្ឋអំណាចផ្តល់ឱ្យសម្រាប់សាងសង់ទីស្នាក់ការរបស់សមាគម នៅស្រុកល្វាឯម ខេត្តកណ្តាល ។
-បានឧបត្ថម្ភថ្លៃព្យាបាលវះកាត់និងព្យាបាលជំងឺកូវីដ-១៩ ដល់សមាជិកា មួយរូប នៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល
-បានរៀបចំពិធីនឹករលឹក ឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី
-បានស្វែងរកអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ដល់សមាជិកា ៤រូប នៅស្រុកល្វាឯម ខេត្តកណ្តាល
-បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២១ ចំនួន ២២ រូប នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប
-បានដឹកនាំសមាជិកាក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរួមសង់តុក្កតាយក្ស ដែលជារូបតំណាង “ស្រីគ្រប់លក្ខណ៍” ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ និងទិវាសិទ្ធិនារីអន្តរជាតិ និងបានចូលរួមក្បួនដង្ហែរតុក្កតាយក្ស នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២
-បានជួបសំណេះសំណាលជាមួយអ្នកដែលមានបំណងចង់ចូលជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា
-បានរៀបចំ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការរៀបចំប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom
-បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ ចំនួន២៤៣រូប នៅសណ្ឋាគារសុខា ខេត្តសៀមរាប
-បានដឹកនាំសមាជិកនៃសមាគម ចូលរួមដាំផ្កាព្កុលចំនួន ២៦ ដើម នៅបរិវេណមុខប្រាសាទអង្គរវត្ត

នៅចុងបញ្ចប់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តំណាងសមាគមកាយឫទ្ធិនារីកម្ពុជា បានក្រាបបង្គំថ្វាយព្រះពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមបួងសួងដល់ទេព្តាឆ្នាំថ្មី ព្រះនាម កិរិណីទេវី គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ទេព្តាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ប្រជានុរាស្ត្រខ្មែរទាំងអស់និងជាពិសេសដល់សមាគមកាយឫទ្ធិនារីកម្ពុជា។

សេចក្តីគួរពុំគួរសូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះមេត្តាប្រោស ព្រះរាជទានទោស និងព្រះមេត្តាទទួលនូវសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់។ បន្ទាប់មក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ស្វាគមន៏យ៉ាងកក់ក្តៅក្នុងសេចក្តីនឹករលឹក សាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គ ក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា ដែលមានវត្តមាននៅទីនេះ និងនៅគ្រប់មូលដ្ឋាន។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ថ្លែងអំណរគុណ ដោយសេចក្តីកោតសរសើរ ដ៏កក់ក្តៅ ចំពោះលោកជំទាវបណ្ឌិត អគ្គស្នងការ ព្រមទាំងអ្នកម្នាង លោកជំទាវ លោកស្រី នាងកញ្ញា ក្នុងគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីដែលបានជាប់ឆ្នោតតាមរយៈអង្គសន្និបាត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១សម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ នៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ ដែលបានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរព្រះអង្គក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ព្រះអង្គបានកោតសរសើរសមាគមកាយឫទ្ធិនារីកម្ពុជាដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ បរិច្ចាគទាំងកម្លាំងកាយ ចិត្ត បញ្ញាស្មារតី សំភារៈ និងថវិកា ដើម្បីជំរុញចលនា សមាគមកាយឫទ្ធិនារីកម្ពុជា អោយសម្រេចបានជោគជ័យគ្រប់ផ្នែក ក្នុងទិសដៅលើកកម្ពស់ និងអប់រំកុមារី យុវតីកម្ពុជា អោយក្លាយទៅជាពលរដ្ឋល្អ ប្រកបដោយសីលធម៌ ចំណេះដឹង មានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សមាគម និងសង្គមជាតិ។

ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើដ៏ស្មោះ ស័្មគ្រអស់ពីដួងព្រះរាជហឬទ័យ ចំពោះការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្នើម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការថែរក្សាសេចក្តីសុខសន្តិភាព ស្ថេរភាព ហើយពិសេសទៅទៀត រាជរដ្ឋាភិបាលខិតខំសម្រេចបានជោគជ័យជាបន្តបន្ទាប់ក្នុងការកសាងផ្លូវ ស្ពាន និងសមិទ្ធផលសំខាន់ៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សង្គម ធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គកាន់តែមានភាពល្អប្រសើរ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំសម្រេចបានស្នាដៃយ៉ាងធំធេងថែមទៀតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺសកលកូវីដ១៩ បានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានការថយចុះជាលំដាប់ធ្វើឲ្យសង្គមជាតិយើងមានកិច្ចដំណើរការលើគ្រប់វិស័យឡើងវិញ និងធ្វើឲ្យកូនចៅ ចៅទួតរបស់ព្រះអង្គទទួលបាននូវភាពសប្បាយរីករាយ បានធ្វើបុណ្យធ្វើទានក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិដ៏ល្អផូរផង់នៃយើងទៀតផង។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើរជាខ្លាំងផងដែរ ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងការបរិច្ចាគនូវធនធានផ្ទាល់ ក្នុងការជួយសង្គ្រោះនូវប្រជារាស្ត្រកម្ពុជា ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលកន្លងមក នៅមន្ទីរពេទ្យហ្លួងម៉ែ ឋិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅតាមមណ្ឌលនានាធ្វើឲ្យកូនចៅចៅទួតរបស់ព្រះអង្គបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84