ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

សមាគមយុវជនយុវជនក្រុម៨ ឧបត្ថម្ភថវិកាជិត២០០លានរៀលដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងសង្គមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) !!!!!

សមាគមយុវជនយុវជនក្រុម៨ ឧបត្ថម្ភថវិកាជិត២០០លានរៀលដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងសង្គមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) !!!!!

សមាគមយុវជនយុវជនក្រុម៨ ឧបត្ថម្ភថវិកាជិត២០០លានរៀលដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងសង្គមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) !!!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ពុធ ១១រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានទទួលជួប ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងលោកជំទាវ ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងក្រុមការងារនៃសមាគមយុវជនក្រុម ៨ ជាច្រើនរូបទៀត។ ក្នុងពិធីសំណេះសំណាលនិងប្រគល់ទទួលថវិកាសប្បុរសធម៌ចំនួន១៨៨,៨៨០,០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានមានប្រសាសន៍លើកឡើងថា សមាគមយុវជនក្រុម៨ បានចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារជាច្រើនទៀតដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តមបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំយកចិត្តទុកដាក់ជាអទិភាពបំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យមានភាពសាំសហគមន៍ និងបានធ្វើឱ្យស្ថានភាពល្អប្រសើរជាងប្រទេសដទៃគួរជាទីមោទនៈ។

ឯកឧត្តមប្រធានសមាគមយុវជនក្រុម៨ បានបញ្ជាក់ថាការចូលរួមជាថវិកានៅថ្ងៃនេះគឺជាការចូលរួមចំណែកដោយទឹកចិត្តជាមួយនឹងរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីបុព្វហេតុការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ សង្គមជាច្រើនទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមថ្លែងអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងក្រុមការងារក្រុមយុវជនក្រុម៨ ដែលបានផ្ដល់ថវិកាដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ក្នុងបុព្វហេតុប្រជាពលរដ្ឋ និងសង្គម។

-លោកជំទាវបណ្ឌិត បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ÷
– ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
-ប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈ ចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា នេះគឺជាពេលវេលាដ៏ល្អ និងរីករាយដែលស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានភាពល្អប្រសើរអាចធ្វើឱ្យយើងមានឱកាសជួបជុំគ្នា និងបានធ្វើការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋ។ យើងពិតជាមានសំណាងដែលបានជម្នះរាល់ឧបសគ្គ ហើយទទួលបានបទពិសោធន៍ និងស្ថានភាពល្អប្រសើរឡើងវិញដូចសព្វថ្ងៃក្នុងព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយយើងមានប្រមុខថ្នាក់ដឹកនាំដ៏ជាញជ័យគឺសម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង ការបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ និងការងារជាច្រើនទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកាសប្បុរសធម៌ចំនួន១៨៨,៨៨០,០០០រៀលម្ដងរួចមកហើយ ដែលគិតមកដល់ថ្ងៃនេះគឺមានរយៈពេលមួយឆ្នាំ និង១៨ ថ្ងៃ ដែលសមាគមក្រុម៨បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84