ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម ហ៊ុន ម៉ាណែត : “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ” !!!!

ឯកឧត្តម ហ៊ុន ម៉ាណែត : “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ” !!!!

ឯកឧត្តម ហ៊ុន ម៉ាណែត : “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ” !!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល បានអញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងសមាជិក សមាជិកាជាង ៣,៥០០ អញ្ជើញមកពីគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានសម្រេចលើកលែងកាតព្វកិច្ចការពាក់ម៉ាស់នៅតាមកន្លែងទីសាធារណៈជាទីលំហ ឬកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ នៅទូទាំងប្រទេស រួមជាមួយនឹងការបន្តជំរុញការចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅដើម្បីបន្តធានានូវនិរន្តភាពនៃបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ ទាំងអស់នេះ ក៏បានបង្ហាញផងដែរអំពីការវិវត្តវិជ្ជមានប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់នៃស្ថានការណ៍គ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងគឺជាអ្នកដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមាររហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀនបណ្តុះសមត្ថភាព និងការចែករំលែកចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗក្មួយៗជាទំពាំងស្នងប្ញស្សីឱ្យក្លាយទៅជាសិស្សល្អនៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អដែលមានមហិច្ឆិតាចង់បានការអភិវឌ្ឍចំណេះដឹង និងការរីកចម្រើនជឿនលឿនរបស់សង្គមជាតិ។ នៅពេលយើងសំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើងនឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំលើគ្រប់វិស័យ។

ស្របគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានដឹកនាំកសាង និងអភិវឌ្ឍប្រទេស សម្រេចសមិទ្ធផលធំៗច្រើនជាងគេបំផុត ដោយឈរលើគោលការណ៍ “អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ”។ សមិទ្ធផលទាំងអស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កានៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ”។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជាបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំជាវិស័យស្នូលចម្បងមួយនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយគោលនយោបាយដែលបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្តតាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមផ្សេងៗជាប់ជាប្រចាំចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវមានអម្រែកក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84