ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់នៅអង្គការមូលនិធិកុមារកម្ពុជា(CFF) ស្ទឹងមានជ័យ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូស្រាល !!!!

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់នៅអង្គការមូលនិធិកុមារកម្ពុជា(CFF) ស្ទឹងមានជ័យ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូស្រាល !!!!

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់នៅអង្គការមូលនិធិកុមារកម្ពុជា(CFF) ស្ទឹងមានជ័យ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូស្រាល !!!!

ដោយ៖ លោក ភៀង សុភា
ចេញ  ផ្សាយ ថ្ងៃ ព្រហស្បតិ៍ ០៥ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក  ព.ស. ២៥៦៥ ត្រូវ នឹង   ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតាអ៊ុំពូមីង ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជានៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា។ លោកស្រី បញ្ជាក់ថា លោកទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុកតម្រូវការការរស់នៅបារម្ភចំពោះសុខភាពរបស់លោកយាយ លោកតា អ៊ុំ ពូ មីងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត បានបារម្ភ និងគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពប្រជាពលរដ្ឋ ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការរៀបចំមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងវិធានការផ្សេងៗទៀតដែលធ្វើឲ្យស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា កម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជាមានចំនួន៨៥នាក់ ដែលកម្មវិធីនេះជួយដល់មនុស្សចាស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រចាំសប្តាហ៍ និងការផ្ដល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។ ក្រៅពីនោះ លោកយាយ លោកតា អ៊ុំពូមីងនៅក្នុងកម្មវិធីមនុស្សចាស់នេះក៏ទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីនាពេលកន្លងមកផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84