ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបូជាលះបង់ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងកាលៈទេសៈដែលជាតិត្រូវការបំផុត!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបូជាលះបង់ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងកាលៈទេសៈដែលជាតិត្រូវការបំផុត!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបូជាលះបង់ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងកាលៈទេសៈដែលជាតិត្រូវការបំផុត!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ សុក្រ ០៦កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា កត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុត ដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង

ថ្លែង នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានអញ្ជើលចូលរួមក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសប្រកបដោយភាពអធិកអធម និងសប្បាយរីករាយនោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការអបអរសាទរចំពោះកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត បានថែ្លងអំណរព្រះគុណថ្វាយជូនព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកអស់កម្លាំងកាយចិត្ត មិនថាយប់ឬថ្ងៃ ធ្វើការដឹកនាំបញ្ជាផ្ទាល់ជាមួយនឹងការសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស ម្តែងនូវការអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិកររាប់ពាន់នាក់នៅទូទាំងប្រទេស ដែលបាន ខិតខំប្រឹងប្រែងដោយមិនខ្លាចភាពនឿយហត់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានអរគុណផងដែរដល់សប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា ស្មារតី និងសម្ភារដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបូជាលះបង់ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងកាលៈទេសៈដែលជាតិត្រូវការបំផុត។ ការចូលរួមប្រកបភាពអង់អាចក្លាហាន និងទឹកចិត្តមនុស្សធម៌នេះ ពិតជាបានបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុតមួយនេះ ដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84