ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ  ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ  ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ  ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី !!!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សៅរ៍ ១៤ កើត ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៤ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺះ

ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ ប័ណ្ណ  ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឋិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក, នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅក្នុងឪកាសដ៏សែនរីករាយថ្លៃថ្លានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

ខ្ញុំសូមអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលផ្តល់ដោយរាជរដ្ឋាភិបាលជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងឃុំត្រែងត្រយឹង, ឃុំអូរ និងឃុំដំបូករូង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាតំបន់អសន្តិសុខដោយសារគ្រាប់មីន និងការវាយឆ្មក់របស់កងទ័ពខ្មែរក្រហមក្នុងទសវត្សរ៍ដើមឆ្នាំ១៩៩០ មុនការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពនៃស្រុកភ្នំស្រួចទាំងមូល គឹពោរពេញទៅដោយភាពសុខសាន្ត និងការរីកចម្រើនប្រែមុខប្រែមាត់ និងមានប្រជាជនរស់នៅច្រើនកុះករ។

ហើយ សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ និងបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លី ក៏ដូចជាការទប់ស្កាត់ និងដោះស្រាយទំនាស់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ, តម្លាភាព, សាមគ្គីភាព និងមនោសញ្ចេតនាយល់យោគអធ្យាស្រ័យ សំដៅធានាបាននូវភាពសុខដុមរមនាក្នុងសង្គម និងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ដែលជាកត្តាចាំបាច់ចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការនៃការអភិវឌ្ឍជាតិបន្តទៅមុខ ជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាព ដូចពេលបច្ចុប្បន្ន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី និងតែងបានខិតខំជំរុញការអនុវត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅ និងបង្កបង្កើនផលតាំងតែពីឆ្នាំ១៩៨៩ មកម្ល៉េះ ព្រមទាំងបានខិតខំចុះបញ្ជីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិ ដើម្បីផ្តល់ភាពស្របច្បាប់ឱ្យបានរឹងមាំផងដែរ។ គិតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានសម្រេចនូវការចេញប័ណ្ណកម្មសិទ្ធិសរុបចំនួនជិត ៦,៥ លានប័ណ្ណ ដោយក្នុងនេះ មានទាំងការចុះបញ្ជីដីរដ្ឋ, ដីឯកជន, សម្បទានដីសង្គមកិច្ច, ដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្ត ផងដែរ។

ខ្ញុំពិតជាសូមគោរពអរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងបានគិតគូរផ្តល់ភាពកក់ក្តៅចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅជាប់រហូតមក ដោយបានដាក់ចេញនូវគោលនយោបាយប្រកបដោយសមធម៌ និងត្រឹមត្រូវលើវិស័យដីធ្លី ព្រមទាំងបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហានានាប្រកបដោយសច្ចធម៌ និងគុណធម៌ រួមមានការមិនយកពន្ធលើដីស្រែចំការ និងការដាក់ចេញនូវ “គោលនយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី តាមរយៈបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដោយអនុលោមតាមគោលនយោបាយស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០២ មកម្ល៉េះ សំដៅធ្វើយ៉ាងណាផ្តល់នូវកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាជន ដែលបាននិងកំពុងរស់នៅ និងបង្កបង្កើនផលដាំដុះនៅលើដីដែលមិនទាន់ស្របច្បាប់ សំដៅធានាបាននូវសុត្ថិភាពនៃការកាន់កាប់ដីធ្លី សុវត្ថិភាពសង្គម ការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

ពិតណាស់ថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់ សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាម សម្តេចតេជោ ជាប្រធានអាស៊ាន ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋ អាមេរិក និងកាណាដារាប់ពាន់នាក់៕

ដោយ៖ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84