ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រលើសលប់ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក !!!!
ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សុក្រ ៤កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំះ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន ថែ្លងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅឃុំដារ ឃុំត្រមូង ឃុំមេមត់ ឃុំរូង ឃុំចាន់មូល ឃុំជាំ និងឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបិទបទនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលជាថ្ងៃចុងក្រោយ ឯកឧត្តម បណ្ឌិត បានថ្លែងទៅកាន់ សមាជិក សមាជិកា នៃអង្គពិធីថា ៖
ថ្ងៃនេះ ជាថ្ងៃចុង ក្រោយនៃ យុទ្ទនាការឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅ ក្នុងយុទ្ធនាឃោសនា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ រយៈពេល១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាក្នុងស្រុកមេមត់ផ្ទាល់ បានធ្វើការអបអរសាទរនូវសមិទ្ធផលដែលសម្រេចបានរួមគ្នាក្នុងបុព្វហេតុជាតិ និងប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាល ៤៣ ឆ្នាំមកនេះ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសបានជួបនូវបញ្ហាលំបាកស្មុគ្រស្មាញបំផុត ជាអាទិ៍ ការរំដោះប្រជាជន និងប្រទសជាតិចេញពីការកាប់សំលាប់រង្គាលនៃរបបប៉ុលពត, ការនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ដោយបានបញ្ចប់សង្គ្រាមរវាងជាតិខ្មែរ, ហើយដំណាក់កាលចុងក្រោយនេះ គឺបានការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩ តាមរយៈការផ្តល់សេវាព្យាបាល និងការចាក់ថ្នាំវ៉ាក់សាំងការពារបានរហ័សទាន់ពេលវេលា។ សក្ខីភាពនៃសមិទ្ធផលដែលសម្រេចបានដ៏លើសលប់ទាំងនេះ សរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងធនធាន ដោយមិនគិតពីអាយុជីវិត និងការលំបាក សំដៅធ្វើយ៉ាងណាអនុវត្តតួនាទី និងភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានសុខសាន្ត។
បងប្អូនជនរួមជាតិជាទីស្រឡាញ់ គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រលើសលប់ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក។ បន្តទៅមុខគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានប្តេជ្ញាខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត ជាពិសេសការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់និរន្តរភាពយូរអង្វែងច្រើនជំនាន់តរៀងទៅ។ ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត បានថ្លែងនូវអំណរគុណននិង សូមអរគុណគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការនៅទូទាំងប្រទេស ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក៕
ដោយ៖ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/