ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ អង្គារ ១៤ រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ


នៅក្នុងឱកាសសំណេះសំណាលជាមួយកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាជាង៣០០នាក់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា កាយឫទ្ធិនារីកម្ពុជាបានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃនិងការចូលរួមរបស់យុវតី កុមារីនៅក្នុងការអភិវឌ្ឍសង្គម។ លោកជំទាវបញ្ជាក់ថា កុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជានឹងមានឱកាសទទួលបាននូវការឧបត្ថម្ភទាំងផ្នែកបញ្ញាស្មារតីសម្ភារៈ ចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជាគឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា។

លោក Scott Nisson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតពេជចន្ទមុន្នីនិងថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានយកចិត្តទុកដាក់និងដកឱកាសដល់កុមារីនៅក្នុងអង្គការ ដើម្បីឱ្យពួកគេមានការអភិវឌ្ឍខ្លួនបានល្អនៅក្នុងសង្គម។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាគមកាយឫទ្ធិនារីកម្ពុជាលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារា កុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ព្យាបាល និងសកម្មភាពផ្សេងៗទៀត៕

ដោយះ គេហទំពរ័ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84