ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ !!!!

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ !!!!

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ !!!!

ដោយះ លោក លោក ភៀង សុភា
ប្រភពះ ពី VOA Khmer and AFP
ចេញផ្សាយថ្ងៃ សុក្រ ១០កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានអន្តរជាតិ

JAPAN:


លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ។ ​នេះ​បើ​យោងការបញ្ជាក់របស់មន្ទីរពេទ្យដែលលោកត្រូវបានសង្គ្រោះ ហើយដែលត្រូវបានរាយការណ៍ជាព័ត៌មានដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Hidetada Fukushima វេជ្ជបណ្ឌិតនិងសាស្ត្រាចារ្យប្រចាំមន្ទីរសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nara បានថ្លែងថា៖ «លោក Shinzo Abe ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនាវេលាម៉ោង ១២:២០នាទីរសៀល។ លោកបានគាំងបេះដូងលែងដើរ ពេលមកដល់មន្ទីរពេទ្យ។ ជាអកុសល លោកបានទទួលមរណភាពនាវេលាម៉ោង ៥:០៣នាទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន»។

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក ​Abe បាន​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​ នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង ​Nara ​ភាគ​ខាង​កើត​ទីក្រុង Osaka ​នៅពេល​ដែល​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​ដើរ​មក​ជិត​លោក ​ពី​ខាង​ក្រោយ។​

បន្ទាប់ពី​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់ ​លោក Abe​ បាន​ដួល​នៅ​លើ​ដី​ ហើយ​បាន​ហូរឈាម។​ វីដេអូ​បង្ហោះ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​ឈរ​ប្រវេស​ប្រវាស​ជួយ​លោក​ Abe ​ដែល​បាន​ដេក​សន្ធឹង​នៅ​លើ​ដី​បាត់បង់​ស្មារតី។ ​

លោក​ Abe ​អាយុ​ ៦៧​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ជា​ទីកន្លែង​ដែល​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​លោក​បាន​គាំង​បេះដូង​លេង​ដើរ។​

ទូរទស្សន៍ ​NHK ​របស់​ជប៉ុន​បាន​រាយ​ការណ៍​ថា ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បាញ់​ វ័យ​ ៤១ ​ឆ្នាំ​មក​ពី​ទីក្រុង​ Nara​ ត្រូវ​បាន​ចាប់​ខ្លួន។​ ទូរទស្សន៍ ​NHK ​បាន​រាយ​ការណ៍​ទៀត​ថា​ បុរស​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ ​ក៏​ប៉ុន្តែ​ NHK ​មិន​បាន​រាយ​ការណ៍​អំពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នោះ​នៅ​ឡើយទេ។ ​ទូរទស្សន៍​ NHK ​ក៏​បាន​បញ្ជាក់​ទៀត​ថា ​កាំភ្លើង​ដែល​ប្រើ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ ទំនង​ជា​ច្នៃ​ឡើង​ដោយ​ខ្លួន​ឯង។​

លោក ​Abe ​បាន​ថ្លែង​នៅ​ឯ​ពិធី​យុទ្ធនាការ​ឃោសនា​តូច​ មុន​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជប៉ុន។ ​NHK ​បាន​រាយ​ការណ៍​ថា ​គម្រោង​ឃោសនា​របស់​លោក​ Abe ​បាន​ត្រូវ​ចេញ​ផ្សាយ​មួយ​ថ្ងៃ​មុន។​

លោក​នាយក​រដ្ឋមន្ត្រី ​Kishida​ បាន​ថ្កោលទោស​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​នេះ​ដោយ​និយាយ​ថា ការវាយ​ប្រហារ​នេះ​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត​ដែល​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ជប៉ុន។​ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ករណី​បាញ់​ប្រហារ​នេះ​ទាក់ទិន​ខាង​នយោបាយ​ឬ​យ៉ាងណា​នោះ។ ​ក្រុមមន្ត្រី​ជប៉ុន​បាន​និយាយ​ថា ​ដំណើរ​ការបោះ​ឆ្នោត​នឹង​បន្ត៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84