ការខិតខំប្រឹងប្រែង កសាងសមិទ្ធិផលនានា នៅក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃ គណះអភិបាលក្រុងប៉ោយប៉ែត បានទទួលគ្រឿង ឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឌ្យន៍ ដែលបំពាក់ ជូនដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត !!!!
ដោយះ លោក លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ១១កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ក្រុងប៉ោយប៉ែត ៖
កិច្ចដឹកនាំ កសាង សមិទ្ទិផល នានា នៅក្រុងប៉ោយប៉ែត មិនខ្លាចនឿតហត់ របស់លោកគាត ហ៊ុល អភិបាល នៃ គណះអភិបាល ក្រុងប៉ោយប៉ែត ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ប្រោសប្រទានគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឌ្យន៍ តាមព្រះរាជក្រិត្យ លេខ នស/រកត /០៨១៧/៦០៦ យោងតាម សេចក្ដីក្រាបបង្គំទូលថ្វាយ របស់ សម្ដេចអគ្គមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា
ណាចក្រកម្ពុជា ។
សូមបញ្ចាក់ថា លោក គាត ហ៊ុល ត្រូវបាប្រជាពលរដ្ឋ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាប់ជា ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល នៅពេលនោះហើយ ដែលប្រជាប្រីយ៍ភាពរបស់លោក ឡើងខ្ពស់ត្រដែត ដោយសារតែ ការអភិវឌ្ឌ្យនន៍ នៅក្នុងមូលដ្ខានរបស់លោកមានការរីកចម្រើន លើគ្រប់វិស័យ ។ ដោយមើលឃើញនូវស្នាដៃ កាដឹកនាំរបស់លោកទើបប្រមុខរាជរដ្ឋាភិបាល សម្រេចតែងតាំង លោក ជា អភិបាល នៃគណះអភិបាលក្រុងប៉ោយប៉ែត ។
ការខិតខំប្រឹងប្រែង កសាងសមិទ្ទិផល នានា នៅក្នុងក្រុងប៉ោយប៉ែត នេះហើយ ទើបនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងបរិវេណ វត្តរតនះសុខសាន្ត ហៅវត្ត អូរខៃដនក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឌ្យន៍ ជូនដល់ លោក គាត ហ៊ុល អភិបាលនៃ គណះអភិបាល ក្រុងប៉ោយប៉ែត ។ ក្នងនាមអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រជាយដែន សូមគោរពជូនពរ ដល់លោក គាត ហ៊ុល និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមជួបតែ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និង សូមជួបតែ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/