លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) ចុះព្យាបាលជម្ងឺទូទៅ និងពិនិត្យសុខភាពមាត់ធ្មេញ ជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី !!!!
ដោយះ លោក លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តសៀមរាប៖
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចុះជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ចុះព្យាបាលជំងឺមាត់ធ្មេញជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីបានលើកឡើងថា កាយឫទ្ធិនារីកម្ពុជាបានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃនិងការចូលរួមរបស់កុមារី យុវតី នៅក្នុងការអភិវឌ្ឍសង្គមតាមរយៈការគាំទ្រលើកកម្ពស់ការរស់នៅ និងការសិក្សារបស់ក្មួយៗ។ លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល របស់សមាគម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានជំរុញលើកទឹកចិត្តក្មួយជាសមាជិកាទាំងអស់ឲ្យក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគម “កម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា” ។
សូមបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារីជាសមាជិការរបស់សមាគមតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងសកម្មភាពផ្សេងៗទៀត៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/