ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត (Video inside)

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត (Video inside)

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត (Video inside)

លោក ៖ លោក សេង វិសាល
ថ្ងៃ អង្គារ ១៤ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

លទ្ធផលបោះឆ្នោតផ្លូវការដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែងមេឃុំ ចៅសង្កាត់ ចំនួន១,៦៤៨នាក់, ជំទប់ទី១ ចំនួន១៦១៨នាក់ និងជំទប់ទី២ ចំនួន ២៦១នាក់។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា មិនរង់ចាំដល់ពេលជិតបោះឆ្នោត ឬដល់ពេលឃោសនាទើបធ្វើសកម្មភាពនោះទេ ពោលគណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាពលរដ្ឋជានិច្ច។
ជាមួយនឹងជោគជ័យដែលទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ឯកឧត្ត បណ្ឌិត ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ប្រតិបត្តិការ ពិសេសមេឃុំ ចៅសង្កាត់ ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយឆន្ទៈ និងការស្មោះត្រង់បន្ដទៀត ដើម្បីជោគជ័យនៅអាណត្តិក្រោយៗទៀត។

តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះនៅលើFacebookឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា គោលនយោបាយល្អរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្សាភ្ជាប់ជាមួយប្រតិបត្តិការដែលល្អ មានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ មិនមែនប្រជាពលរដ្ឋគាំទ្រហើយ ជិះសេះលែងដៃនោះទេ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយល្អក៏ដោយដូចសម្ដេចមានប្រសាសន៍ចឹង ដើម្បីជោគជ័យបានត្រូវការប្រតិបត្តិការដែលមានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយនោះហើយគឺមន្ដ្រីមូលដ្ឋាន បើយើងដល់អ្នកប៉ះពាល់ផ្ទាល់មុនគេបំផុត គឺឃុំសង្កាត់ នេះឯង។ ឥលូវប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រហើយ គឺសូមបង្កើននូវការចូលរួម ពង្រឹងនូវការបម្រើប្រជាពលរដ្ឋកុំជិះសេះលែងដៃ ត្រូវបន្ដដើម្បី២០២៧យើងកុំឲ្យបែកញើស កុំឲ្យឆ្នាំ២០២៧យឺតពេល។គណបក្សប្រជាជនកម្ពុជាឈ្នះ ហើយឈ្នះរហូតដោយសារយើងមិនចាំដល់ជិតបោះឆ្នោត ឬឃោសនាបានរៀបចំគគ្រឹកគគ្រែងនោះទេ គឺយើងធ្វើជាប់ជាប្រចាំ ដូច្នេះសូមបន្ដនូវគោលការណ៍ និងឆន្ទៈ នៅក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»។សូមរំលឹកថា ជាមួយនឹងជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។

តាមរយៈជ័យជម្នះនេះ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋាន សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នា ឆ្នាំ២០២៣ខាងមុខ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84