លោក គាត ហ៊ុល អភិបាល នៃ គណះអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រី រដ្ឋបាលក្រុងប៉ោយប៉ែត រៀបចំប្រារព្ធពិធី នាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនដល់គ្រប់បណ្តាវត្ត ទូទាំងក្រុងប៉ោយប៉ែត ចំនួន២៣វត្ត!!!!
លោក ៖ លោក សេង វិសាល
ថ្ងៃ អង្គារ ១៤ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖
នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំប្រារព្ធពិធី នាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនដល់គ្រប់បណ្តាវត្តទូទាំងក្រុងប៉ោយប៉ែត ទាំង២៣វត្ត ក្រោមការ ផ្តួចផ្តើម ពី លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ព្រមទាំងសហការីមន្ត្រីរាជការរដ្ឋបាលក្រុង សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង សង្កាត់ និងលោកចៅសង្កាត់ទាំង៥ ផងដែរ ។
ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ ដែលអាជ្ញាធរ ក្រុងប៉ោយប៉ែត បានប្រគេនដល់គ្រប់បណ្តាវត្តទូទាំងក្រុងប៉ោយប៉ែត នាព្រឹកនេះ រួមមាន៖
១-ទៀនវស្សាចំនួន១គូ
២-អង្ករចំនួន៥០ គីឡូក្រាម
៣-មីចំនួន១កេស
៤-ទឹកចំនួន១កេស
៥-ភេសជ្ជៈចំនួន១កេស
៦-ថវិកាចំនួន២០០.០០០រៀល ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/