ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន!!!!!

ដោយះ លោក លោក សេង វិសាល
ចេញផ្សាយថ្ងៃ ពុធ ១៥ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តតាកែវះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ,នៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ខ្ញុំសូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងទីអារាមដែលមានអាយុកាលប្រមាណ ២២០ ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផលជាច្រើនបន្តបន្ទាប់ផងដែរ តាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដោយសារវត្តនេះធ្លាប់ជាទីកន្លែងសម្រាប់ធ្វើបុណ្យទានផង និងក៏ជាសាលាបង្រៀនអក្សរសាស្ត្រ និងបង្ហាត់ក្បាច់គុណបុរាណដល់កូនចៅអ្នកស្រុកផងដែរ ប៉ុន្តែជាអកុសល នៅក្នុងរបបអាវខ្មៅប៉ុលពត ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយទីតាំងវត្តត្រូវបានប្រែក្លាយជាមន្ទីរពេទ្យ និងតំបន់កប់សពអ្នកជំងឺ។ ដូច្នេះ ការរីកចម្រើននៅទីនេះ ក៏អាចឆ្លុះបញ្ចាំងឱ្យឃើញអំពីនិន្នាការរួមនៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយការរស់រានឡើងវិញចាប់ពីឆ្នាំ១៩៧៩ ដែលថ្នាក់ដឹកនាំទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋ បានរួបរួមគ្នាក្នុងធ្លុងមហាសាមគ្គី និងខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនរុងរឿងឡើងវិញ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ខ្ញុំសូមចូលរួមសម្តែងនូវការអបអរសាទរប្រគេនចំពោះព្រះភិក្ខុ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ដែលទទួលបានការទុកព្រះទ័យ និងការទុកចិត្តពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និង សម្តេចតេជោ នាយករដ្ឋមន្ត្រី, គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា តែងតាំងជា ព្រះគូធីរវង្សាចារ្យ អនុគណស្រុកត្រាំកក់ ដើម្បីព្រះអង្គបន្តចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកត្រាំកក់ ខេត្តតាកែវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាក់ស្ដែងការកើតឡើងនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងឱកាសបានជួបជុំធ្វើបុណ្យសម្ពោធឆ្លងជាបន្តបន្ទាប់ ដូចពេលបច្ចុប្បន្នេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវអត្ថន័យច្រើនយ៉ាង៖ ទី១. ភាពជោគជ័យគួរជាទីមោទនៈនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងលើការងារបង្ការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង, ទី២. ការកើនឡើងលទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ ដោយរក្សាបាននូវភាពធនរឹងមាំ, ទី៣. ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ តាមរយៈជំនឿសទ្ធាជ្រះថ្លាដ៏មុតមាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ មក, និងទី៤. បច្ច័យនៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន។

ពិតណាស់ថាប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ ដោយសារការដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណារក្សាការពារឱ្យបាននូវអាយុជីវិត, ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែក។

ចុងបញ្ចប់ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ខ្ញុំសូមអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ, ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ, ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។ សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តត្រាណក្នុងរយៈពេលជិត ២៤ឆ្នាំ មកនេះ អាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើសិនគ្មានការចូលរួមប្រកបដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខថ្នាក់ដឹកនាំក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឱ្យបានដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត៕

 

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លលោកយាយមម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84