ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការ ខ្មែរត្រូវតែរឹងមាំ ខ្លាំង និងមានការឯកភាពជាតិ !!!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការ ខ្មែរត្រូវតែរឹងមាំ ខ្លាំង និងមានការឯកភាពជាតិ !!!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការ ខ្មែរត្រូវតែរឹងមាំ ខ្លាំង និងមានការឯកភាពជាតិ !!!!

ដោយះ លោក លោក សេង វិសាល
ចេញផ្សាយថ្ងៃ សៅរ៍ ៣រោច ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ ៖

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំបន្ដវេនប្រកបដោយសក្ដានុពល និងស្មារតីទទួលខុសត្រូវខ្ពស់នោះ បានលើកឡើងថា ដើម្បីខ្មែរមានឯករាជ្យ និងម្ចាស់ការខ្លួនឯង មិនអាចឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាននោះ ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង និងមានការឯកភាពជាតិតែម្ដង។

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើFacebook នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា សង្គ្រាមផ្ទៃក្នុងដែលធ្លាប់ការកើតមាន គឺបណ្ដាលមកពី លន់ នល់ ធ្វើរដ្ឋប្រហារឲ្យខ្មែរបែកបាក់ជាពីរ ដូច្នេះហើយបានជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ថា ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង។

ឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត បន្ដទៀតថា ការស្នេហាជាតិ និងស្រលាញ់ខ្មែរពិតប្រាកដមិនមែនស្ថិតត្រឹមតែលើមាត់និយាយនោះទេ ពោលត្រូវតែរួបរួមគ្នា ពង្រឹងនូវការសាមគ្គីភាព និងពង្រឹងសេដ្ឋកិច្ចជាតិ មិនមែនទៅហៅបរទេសឲ្យមកបំផ្លាញខ្មែរនោះទេ។ ហើយក៏មិនមែនស្រលាញ់ខ្មែរ ដើម្បីតែខ្លួនឯងត្រូវការអំណាចនោះទេ។

ឯកឧត្តមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកជីវិតធ្វើដើមទុន តស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ តាំងពីសម្ដេចមិនទាន់មានអំណាចមកម្ល៉េះ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ម្ចាស់ការ រឹងមាំខ្លួនឯង ហើយឯកភាពជាតិ ខ្មែរត្រូវស្រលាញ់ខ្មែរ ខ្មែរត្រូវជួយគ្នា ខ្មែរត្រូវពង្រឹងនូវកូនខ្មែរ សេដ្ឋកិច្ចខ្មែរ មិនត្រូវទៅបរទេសមកបំផ្លាញខ្មែរទេ ត្រូវយកមិត្តភ័ក្រជួយយើងពង្រឹងយើង នេះបានគេហៅថាស្រលាញ់ខ្មែរមែន។ ខ្មែរស្រលាញ់ខ្មែរ មិនមែនស្រលាញ់តែមាត់នោះទេ មិនមែនស្រលាញ់អំណាចខ្លួនឯង ស្រលាញ់ខ្មែរនៅពេលដែលខ្លួនឯងបានអំណាចនោះទេ សម្ដេចមិនទាន់មានអំណាចទេ នៅពេលដែលគាត់ចេញច្បាំងតស៊ូ»។ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹកអំពី គោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលបានធ្វើឲ្យខ្មែរក្រហមទម្លាក់អាវុធចុះរួបរួមគ្នា ដើម្បីបញ្ចប់សង្គ្រាម គ្រាដែលបរទេសធ្លាប់ចំណាយលុយរាប់ពាន់លាន ប៉ុន្ដែមិនទទួលបានជោគជ័យ បើគ្មានមិនមានការឯកភាពគ្នា៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84