ឯកឧត្តមចិត្តធម៌ ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ លើកំណាត់ផ្លូវមួយខ្សែក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលកំពុងគម្រាមកំហែងដោយជំនន់ទឹកភ្លៀងហូរច្រោះដាច់ដី !!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖
នៅថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឆ្លើយតបនឹងការដាក់ទិសដៅរបស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខណៈពេលដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពតាមបណ្តារាជធានី-ខេត្ត និងគ្រប់សាខាចំណុះ កំពុងត្រៀមកម្លាំង និងសម្ភារៈចុះសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋាន ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេស។
ក្រោយពីបានទទួលភារកិច្ចដ៌ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន់ខែមប៊ុនថននៅថ្ងៃនេះក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាព ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច បានចុះជួយសម្របសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ លើកំណាត់ផ្លូវមួយខ្សែក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលកំណាត់ផ្លូវកំពុងទទួលរងការគម្រាមកំហែងដោយជំនន់ទឹកភ្លៀងហូរច្រោះដាច់ដីនៅ ក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនេះ គេសង្កេតឃើញ កម្លាំងសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានចូលរួមយ៉ាងសកម្ម បញ្ចេញអស់កម្លាំងកាយចិត្ត បានចុះជួយដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះធម្មជាតិ ដោយសារទឹកភ្លៀង បានបង្កអោយមានទឹកជំនន់ ដែលបានធ្វើអោយប្រជាពលរដ្ឋ ជួបនូវការលំបាក ។ នៅក្នុងនោះដែលក៌មានកម្លាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធចម្រុះ ព្រមទាំង ប្រជាការពារក៍បានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការនោះផងដែរ។
ឆ្លើយតបជាមួយអ្នកសារព័ត៌មាន តំណាងបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិដោយសារទឹកភ្លៀង បានលើកម្រាមដៃដប់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅគោរពជូនដល់ឯកឧត្តមចិត្តធម៍ ប៉ាន់ខែម ប៊ុនថន និងក្រុមការងារទាំងអស់ ព្រមទាំង អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយដល់ពួកគាត់ ដែល កាយវិការនេះ បានបង្ហាញអោយឃើញថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខ ជាបិតាសន្តិភាព បានចាត់បញ្ចូនមន្ត្រីដ៍ល្អបំរើរាស្ត្រ ដែលមន្ត្រីនោះគឺ ឯកឧត្តមចិត្តធម៍ ប៉ាន់ខែមប៊ុនថន ដែលប្រជាពលរដ្ឋ គោរពស្រឡាញ់ ជារៀងរហូត ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/