លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃច័ន្ទ
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ:
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៩ និង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការណែនាំឲ្យកម្លាំងទាំងត្រូវ យកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចឲ្យបានល្អ ទាំងការគោរពវិន័យ ការស្លៀកពាក់ឯកសណ្ឋាន ធ្វើយ៉ាងណាត្រូវតែស្អាតបាត ទើបនាំមកនូវសេចក្តីថ្លៃថ្នូរ។លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន ក្រើនរំលឹកឲ្យ កម្លាំងទាំងអស់ ត្រូវមានអនាម័យក្នុងការរស់នៅ ទាំងនៅកន្លែងធ្វើការ និងកន្លែងរស់នៅ បន្តអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីការឆ្លងជម្ងឺផ្សេងៗ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/