ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារដ្ឋកូរ៉េ ប្រចាំកម្ពុជា !!!!

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារដ្ឋកូរ៉េ ប្រចាំកម្ពុជា !!!!

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារដ្ឋកូរ៉េ ប្រចាំកម្ពុជា !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១៥ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងអមដោយវត្តមានរបស់អនុព័ន្ធយោធា នៃសាធារណកូរ៉េទាំងចាស់ និងថ្មីចំនួន ០២ រូប ដើម្បីណែនាំខ្លួន និងជម្រាបលា។

ក្នុងជំនួបនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោក នៃប្រទេសទាំងពីរបានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។ ឯកឧត្តម ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិតកងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីក កាន់តែប្រសើរឡើងថែមទៀត ជាពិសេស ការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាព ថ្នាក់យុទ្ធវិធី។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ផ្តើមចេញមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, អប់រំ, យោធា, ការបោសម្អាតមីន និងសុខាភិបាល ។ល។ ចំពោះកិច្ចសហប្រតិបត្តិការយោធា ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរៀបចំឱ្យមានយន្តការសន្ទនាជាទៀងទាត់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចទំនាក់ទំនង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ លើការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកល ដែលកំពុងកើតមាន ប្រកបដោយភាពត្រឹមត្រូវ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84