ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត: គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត: គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត: គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ !!!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ៧ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំងះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ នៅខេត្តកំពង់ឆ្នាំង, ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា៖

ជាបឋមខ្ញុំសូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី ៣០ នៃការបង្កើតមជ្ឈមណ្ឌលស៊ីម៉ាក់ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តម ជូនជាតិមាតុភូមិរបស់យើង ដោយមិនគិតអំពីអាយុជីវិតរបស់ខ្លួន។ ពលិកម្ម និងភក្តីភាពចំពោះបុព្វហេតុជាតិទាំងនេះ គឺពិតជាគំរូវីរភាពដ៏ប្រពៃបំផុត ដែលប្រជាជនខ្មែរទាំងមូល គោរពដឹងគុណជានិច្ច។

ដោយប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនរាំរ៉ៃដែលបានបន្សល់នូវគ្រាប់មីនកប់ក្នុងដីជា ដ៏ច្រើន, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ។ អតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឱ្យស្អប់ខ្ពើម។ ជាងនេះទៅទៀត ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ឬខ្វល់ខ្វាយអំពីសង្រ្គាម និងគ្រាប់មីនឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តទៀតថា បន្ទាប់ពីមានសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាលបានកំណត់ជ្រើសរើសយកកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីព្រោះបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ មិនត្រឹមតែជាការគំរាមកំហែងមកលើសេចក្តីសុខ សុវត្ថិភាព និងសន្តិភាពពេញលេញរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបសគ្គរាំងស្ទះដ៏ស្មុគ្រស្មាញចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជារួមផងដែរ។ ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលចុងក្រោយនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង អត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០០០-២០០៥ ដែលមានរហូតដល់ជាង ៨០០ នាក់ ក្នុងមួយឆ្នាំៗ បានធ្លាក់ចុះមកក្នុងអត្រាប្រមាណ ៣២ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ គិតត្រឹមខែមេសានេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកន្លងមក បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញឱ្យសកម្មភាពកម្ចាត់មីននេះ ឱ្យទទួលបានជោគជ័យ។ ក៏ប៉ុន្តែ កម្ពុជានៅបន្តត្រូវការធនធានជាច្រើនបន្ថែមទៀត ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ទុក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ទាំងតាមរយៈយន្តការ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន យន្តការទ្វេភាគី និងពហុភាគី សំដៅកម្ចាត់ឃាតកលាក់មុខទាំងនេះ ឱ្យបានឆាប់រហ័សបំផុត។ ក្នុងស្មារតីនេះ សូមលើកទឹកចិត្ត និងសូមស្វាគមន៍ចំពោះការគាំទ្រ ការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចនូវមហិច្ឆតាដ៏ធំធេង សំដៅផ្តល់ស្នាមញញឹមជូនបងប្អូនជនរួមជាតិរបស់យើង។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត សូមថ្លែងនូវ អំណរ អរគុណ យ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍, បណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការ, ស្ថាប័ន, ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ព្រមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លាទាំងនេះ នឹងនាំទៅដល់ការសម្រេចបាននូវទស្សនវិស័យរួម “កម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥” ដូចការរំពឹងទុកជាក់ជាមិនខាន៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https:://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84