ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ លើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ លើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ លើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២២

ខេត្តតាកែវះ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុង «ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តបុរាណនិវេសន៍ ហៅវត្ត ប្រសាទនាងខ្មៅ» ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ខេត្តតាកែវ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២)៖

ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវមោទកភាពចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណ ១៤០ ឆ្នាំមួយនេះ ព្រមជាមួយនឹងការអរគុណចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត លោកតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកទំនុកបម្រុងដល់វត្តដ៏ចំណាស់នេះ ឱ្យរក្សាបាននូវភាពស័ក្តិសមទៅនឹងកិត្តិនាមដ៏ឧត្តុង្គឧត្តម ដូចបានប្រសិទ្ធនាមជា «វត្តបុរាណនិវេសន៍» ពីសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ខណៈដែលទីអារាមនេះត្រូវបានបំផ្លិចបំផ្លាញចោលនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរីកចម្រើនឡើងវិញរបស់វត្តនេះ រហូតដល់បច្ចុប្បន្ន គឺបានសរបញ្ជាក់ឱ្យឃើញថា ដួងព្រលឹងជាពុទ្ធសាសនិករបស់ខ្មែរ មិនត្រូវបានពួកទមិឡអត់សាសនាបំផ្លាញបាននោះទេ។ ពោលគឺដរាបណាមានសុខសន្តិភាព ខ្មែរយើងនឹងបន្តទទួលបាននូវការបង្កលក្ខណៈដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នោះដែរ ។

នេះជាសមិទ្ធផលដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ ក៏បានបង្ហាញផងដែរនូវភាពរីករាយរបស់ប្រជាជនខ្មែរក្នុងការចូលរួមចំណែកកសាងសមិទ្ធផលក្នុងវិស័យពុទ្ធចក្រ តាមរយៈវប្បធម៌ចែករំលែកដែលជាប្រពៃណីដ៏ផូរផង់របស់ខ្មែរ នៅក្រោមម្លប់នៃសុខសន្តិភាព, ការរួបរួមសាមគ្គីជាតិខ្មែរដោយមិនមានការរើសអើង, ការអនុវត្តសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋខ្មែរ និងកត្តាជីវភាពរបស់ប្រជាជនដែលមានការរីកចម្រើនជាលំដាប់។

យើងដឹងហើយថា សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា បាននៅកៀកជិតស្និទ្ធបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់ភាពកក់ក្តៅ និងជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការជួយទំនុកបម្រុងដល់ប្រជាកសិករ និងប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន រួមមានជាអាទិ៍៖ ការបើកទូលាយឱកាសគ្រប់វិស័យដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាទាំងផ្នែកដឹកជញ្ជូនតភ្ជាប់ និងប្រព័ន្ធធារាសាស្ត្រ, ការពង្រីកទីផ្សារ និងការគិតគូរអំពីតម្លៃទិន្នផលកសិកម្ម, ការមិនយកពន្ធលើដីស្រែចម្ការ, ការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធក្នុងវិស័យកសិកម្ម, ការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្មតាមរយៈការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល, ការអនុវត្តវិធានការអន្តរាគមន៍គាំពារសង្គមផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយទាំងនេះសុទ្ធសឹងតែជាសកម្មភាពជាក់ស្តែងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងរក្សាភាពសុខដុមរមនាជូនសង្គមជាតិ និងប្រជាជន។ ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិតទៅមុខ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុងរឿងជានិច្ចនិរន្តន៍។

ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងឃុំរវៀង ស្រុកសំរោង ក៏ដូចជាក្នុងខេត្តតាកែវទាំងមូល ដែលតែងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជាពិសេសដូចដែលស្តែងឡើងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដោយនេះគឺជាសក្ខីភាពដ៏ជាក់ច្បាស់ថា ប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្រេចជ្រើសរើសអ្នកបម្រើជាតិពិតប្រាកដ ដើម្បីបន្តថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងមាននេះឱ្យបានបន្តឋិតឋេរគង់វង្សយូរអង្វែងតរៀងទៅ៕


ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84