ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២ យ៉ាង !!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២ យ៉ាង !!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២ យ៉ាង !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២២
ខេត្តត្បូងឃ្មុំ :

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តត្បូងឃ្មុំអស់មីន មានន័យថា ប្រទេសកម្ពុជាឈានទៅមុខមួយជំហានបន្ថែមទៀត ដែលកាន់តែកៀកជិតទៅដល់ការអស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២៥។ កម្ពុជាអស់មីន ក៏មានន័យថា៖ ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភភ័យខ្លាចអំពីការរងគ្រោះធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខរង់ចាំបង្កគ្រោះថ្នាក់ និងជាឧបសគ្គរារាំងដល់ការបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» នៅត្បូងឃ្មុំ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់ ហើយអ្វីៗទាំងនេះមិនមែនមានតម្លៃត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្តែងដែលបានផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការរំដោះផ្ទៃដីឱ្យក្លាយទៅជាធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។


យ៉ាងណាក៏ដោយ ទោះបីតួលេខនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែចំនួនដ៏តិចតួចដែលនៅសេសសល់ ក៏នៅជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមានសោកនាដកម្មបន្តទៅទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ ដូច្នេះ សម្រាប់ទិសដៅទៅមុខ គឺទាមទារឱ្យយើងខិតខំរួមគ្នាបន្តដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥។
ក្រៅពីនោះ លោក សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាខេត្តអស់មីនទី៦នៅទូទាំងប្រទេស បន្ទាប់ពីខេត្តស្ទឹងត្រែង, ព្រះសីហនុ, ព្រៃវែង, កែប និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដោយហេតុថាខេត្តត្បូងឃ្មុំ គឺជាខេត្តដែលមានអតីតកាលនៃការប្រយុទ្ធគ្នា និងសោកនាដកម្មនៃការស្លាប់ របួស ពិការដោយសារសង្គ្រាម ក៏ដូចជាមានដានប្រវត្តិតស៊ូរបស់ សម្តេចតេជោ ព្រមទាំងឥស្សរជនជាតិជាច្រើនរូប ដើម្បីរំដោះជាតិ និងសង្គ្រោះប្រជាពលរដ្ឋ។

បើតាម លោក ហ៊ុន ម៉ាណែត លទ្ធភាពដែលនាំឱ្យយើងអាចសម្រេចបានតាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២ យ៉ាង៖ ទី១. ការបន្តដោះមីនដែលនៅសេសសល់ តាមរយៈការចូលរួមចំណែក និងការប្តេជ្ញាចិត្តរបស់គ្រប់តួអង្គ-ដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ស្របពេលដែលបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ បានប្តេជ្ញាចិត្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ ទី២. ការបញ្ឈប់ការដាក់មីនថ្មីតាមរយៈមធ្យោបាយតែមួយគត់ គឺការរក្សាឱ្យបាននូវសន្តិភាព។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរមករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាមពីអតីតកាល។ ស្នាមញញឹមកើតមាននៅពេលដែលគ្រួសារបានរស់នៅជួបជុំគ្នា និងអាចប្រកបរបរទ្រទ្រង់ជីវភាពដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ។

បន្ថែមពីនោះ លោក សូមសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះអាជ្ញាធរមីន, ប្រតិបត្តិករជាតិ-អន្តរជាតិ និងសប្បុរសជននានា ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ដែលអស់រយៈកាល ៣០ កន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មក បានចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងពេលបច្ចុប្បន្ន។ ហើយក៏សូមយកឱកាសនេះ សម្តែងនូវការដឹងគុណចំពោះពលិកម្មរបស់អ្នកដោះមីនដ៏អង់អាចក្លាហានរបស់យើង ដែលបានយកអាយុជីវិតរបស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់ នៅក្នុងបុព្វហេតុការពារសង្រ្គោះអាយុជីវិត និងជួយរំដោះដីស្រែចម្ការរបស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈកាលកន្លងមកនេះ៕


ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84