ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាព និងការជំរុញទឹកចិត្ត !!!!

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាព និងការជំរុញទឹកចិត្ត !!!!

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាព និងការជំរុញទឹកចិត្ត !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២២

ខេត្តកណ្ដាលះ

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ គឺជាសកម្មភាពថ្ងៃទី១នៃកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាពនិងការជំរុញទឹកចិត្ត ដោយមានការចូលរួមបើកកម្មវិធីបោះជំរំ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងមានវត្តមាន គណៈកម្មាធិការប្រតិបត្តិ សមាជិកា-សមាជិកគាំទ្រ និងសមាជិកាសកម្មដែលមកពីភ្នំពេញ (CCF) សាខាខេត្តកណ្តាល (ល្វាឯម) សាខាខេត្តកំពត និងសាខាខេត្តសៀមរាប និងក្រុមការងារសម្របសម្រួល សរុបប្រមាណជាង២០០ នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ទាំងអស់គ្នាបានមកជួបជុំគ្នានាពេលនេះ ហៅថាការបោះជំរុំខ្នាតធំ ប្រចាំឆ្នាំរបស់សមាគមការងារនារីកាយឬទ្ធិកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ។ ហេតុអីបានយើងចាប់ផ្ដើមមកថាអំណាចនៃភាពជឿជាក់ ព្រោះថាគោលបំណងនៃការចូលកាន់សមាគមកាយឫទ្ធិនារីកម្ពុជាធ្វើឱ្យប្អូនៗមានភាពជឿជាក់លើខ្លួនឯង ទីពីរបង្កើតភាពទំនាក់ទំនងគ្នា(Network) ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ និងទីបី សមាជិកសមាជិកាទាំងអស់ទទួលបាននូវចំណេះដឹងជំនាញជាច្រើនទៀតសម្រាប់ការរៀនសូត្រ និងការរស់នៅ។ ក្រៅពីនោះយើងនៅមានសកម្មភាពសង្គមជាច្រើនទៀត។

លោកជំទាវបានបន្តថាទោះបីការបោះជំរំនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែលោកជំទាវជឿជាក់ថាប្អូនៗទទួលបានបទពិសោធន៍ជាច្រើនក្នុងការបោះជំរុំនេះ ព្រោះថាប្អូនមកពីកន្លែងផ្សេងគ្នាលក្ខខណ្ឌផ្សេងគ្នាប៉ុន្តែយើងធ្វើការរួមគ្នាជាក្រុមរំលែកបទពិសោធន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា បន្ទាប់ពីសកម្មភាពបើកកម្មវិធីបោះជំរុំ យុវតី និងមេដឹកនាំក្រុម និងប្រធានក្រុមប្រឹក្សាខេត្តនៃសមាជិកាសកម្មទាំងអស់សរុបជាង ១០០ នាក់បានចូលរួមលេងល្បែងកំសាន្ត (Team Building) ដើម្បីរៀនចំណេះដឹងថ្មីៗតាមរយៈការសហការ បង្កើតសាមគ្គីភាព និងស្មារតីក្នុងការទទួលបានជោគជ័យជាក្រុមរួមគ្នាប្រកបដោយភាពសប្បាយរីករាយ និងស្និទ្នស្នាលក្រៃលែង៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84