ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម កែវ ផុង ជំនួយការ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសប្បុរសជន ជនជាតិកូរ៉េខាងត្បូង បាន ចុះពិនិត្យ សាលារៀនចាស់ទ្រុតទ្រោមមួយខ្នងមាន បីបន្ទប់ !!!!!

ឯកឧត្តម កែវ ផុង ជំនួយការ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសប្បុរសជន ជនជាតិកូរ៉េខាងត្បូង បាន ចុះពិនិត្យ សាលារៀនចាស់ទ្រុតទ្រោមមួយខ្នងមាន បីបន្ទប់ !!!!!

ឯកឧត្តម កែវ ផុង ជំនួយការ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសប្បុរសជន ជនជាតិកូរ៉េខាងត្បូង បាន ចុះពិនិត្យ សាលារៀនចាស់ទ្រុតទ្រោមមួយខ្នងមាន បីបន្ទប់ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ៥ កើត ខែ បុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣
ព័ត៌មានជាតិ

ខេត្តបាត់ដំបងះ

ឯកឧត្តម កែវ ផុង ក្នុងនាមជា ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់សប្បុរសជន ជនជាតិកូរ៉េខាងត្បូង លោក ហុង និងលោកហ្វា (កូរ៉េ)ដែលបានបរិចាគថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់សាលារៀនមួយខ្នងមានបីបន្ទប់ ។តាមរយះ ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ សប្បុរសជន ជនជាតិកូរ៉េ បានចាប់អារម្មណ៍ លើសាលារៀន ដែលមានសភាពទ្រុតទ្រោមមួយខ្នងដែលមានទីតាំងឋិតនៅ ភូមិចុងប្រឡាយ ឃុំតាលោះ ស្រុកមោងឬស្សី ខេត្ត បាត់ដំបង ។

ដោយបានមើលឃើញនូវ សាលារៀនដែលមានសភាពចាស់ទ្រុតទ្រោមមួយខ្នង នេះ នៅ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ ឯកឧត្តម កែវ ផុង ក្នុងនាមជា ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរ ទៅដល់ ភូមិចុងប្រឡាយ ឃុំតាលោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការអញ្ចើញអមដំណើរ ពីសប្បុរសជន ជនជាតិកូរ៉េផងដែរ។នៅពេលបានជួបអ្នកសារព័ត៌មានលោកហ្វា បានមានប្រសាសន៍ថាដោយគាត់ស្រលាញ់ចូលចិត្តប្រជាជនខ្មែរ និងក្មេងតូចៗដែរគួរអោយស្រលាញ់ ទោះបីគាត់មិនមែនជាជនជាតិខ្មែរក៏ពិតមែន តែគាត់ ស្រលាញ់ សម្តេចតេជោ ហ៊ុន សែន  គាត់ថា សម្តេចតេជោ មានឈ្មោះល្បីល្បាញខ្លាំង ហើយ សម្តេចតេជោ លោកអាចធ្វើជា នាយករដ្ឋមន្ត្រីបានច្រើនអណត្តិដែលមានការគាំទ្រពីប្រជាពលរដ្ឋនិងជា នាយករដ្ឋមន្ត្រីដែលមានការឆ្លាត់វ៉ៃ ខាងដោះស្រាយបញ្ហាជូនប្រជាជនកម្ពុជាបានទាន់ពេលវេលា គ្រប់កាលៈទសៈ ដូចជាការទប់ស្តាត់ចំពោះ ជំងឺរាតត្បាត់កូវីដ១៩បានទាន់ពេលវេលា ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ត្រូវបានពិភពលោកបានផ្តល់ឈ្មោះជូន សម្តេចតេជោ ថា ជាបិតាសន្តិភាពផង។ហើយគាត់បានជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី អោយមានសុខភាពល្អ និងសូមអោយប្រជាជនកម្ពុជាចូលរួមបោះឆ្នោតជូន សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបោះឆ្នាត់ខាងមុខអោយបានគ្រប់គ្នា ដើម្បីអោយ សម្តេចតេជោ បន្តដឹកនាំប្រទេសកម្ពុជាអោយ រីកចំរើន ជឿនលឿន អោយរឹតតែខ្លាំងឡើង។

ឯកឧត្តម កែវ ផុង ក៍បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកហុង និង លោកហ្វា ដែលបានចូលរួម កាត់បន្ថយភាពក្រីក្រ និងបានចូលរួម លើស្ទួយវិស័យអប់រំ ក្រោមការដឹកនាំរបស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https:://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84