ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ (រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣)ឯកឧត្តម បណ្ឌិតបានថ្លែងថា៖

ខ្ញុំសូមគោរពដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត និងការតស៊ូអត់ធ្មត់គ្រប់យ៉ាងរបស់លោកគ្រូ-អ្នកគ្រូ នៅក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ការកសាងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ព្រមជាមួយនឹង និងកោតសរសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងបានផ្តោតអាទិភាពលើការកកម្ពស់គុណភាពអប់រំនៅរាជធានីភ្នំពេញ ក៏ដូចជាការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នាពេលកន្លងមក។

ហើយអាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព ពីព្រោះគ្រូបង្រៀនមិនមែនត្រឹមតែជាអ្នកបង្រៀនចំណេះវិជ្ជានីមួយៗនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគ្រូបង្រៀនក៏ត្រូវបំពេញតួនាទីជាច្រើនទៀត ក្នុងនាមជាឪពុកម្តាយទីពីរ, ជាអ្នកអប់រំសីលធម៌ សតិអារម្មណ៍ និងជាមគ្គុទេ្ទសក៍បង្ហាញផ្លូវជីវិតដល់សិស្សានុសិស្សទាំងអស់គ្រប់រូប ផងដែរ។ ដោយសារតួនាទីពិសេសទាំងអស់នេះ, រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងបានសន្មតថា គ្រូបង្រៀនគឺជាអ្នកបម្រើសេវាសាធារណៈជួរមុខដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុត តាមរយៈការពង្រឹងជីវភាព, សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ។

ដោយសារពលិកម្មរបស់អ្នកជំនាន់មុន ជាពិសេសពលិកម្មដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា យើងបានចាកឆ្ងាយផុតពីស្ថានភាពដ៏លំបាកខ្វះខាតដូចកាលដែលទើបងើបចេញផុតពីរបបប៉ុលពត។ នាថ្ងៃអនាគត ដោយយោងទៅលើធនធានមនុស្សប្រកបដោយសមត្ថភាព រួមផ្សំនឹងគ្រឹះនៃសុខសន្តិភាពដែលយើងកំពុងមាន, រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងប្តូរផ្តាច់យកឱ្យបាននូវមោទកភាពជាតិ ក្នុងនាមជាប្រជាជាតិមួយដ៏រីកចម្រើន ប្រកបដោយអារ្យធម៌ និងមានប្រជាជនប្រកបដោយចំណេះដឹង, ជំនាញ និង ភាពថ្លៃថ្នូរ។ ក្នុងន័យនេះ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូនឹងក្លាយជាកម្លាំងស្នូលមួយ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។

ទើប រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀនបន្ថែម និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ព្រមទាំងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេស ការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។

សូមកុំភ្លេចថា គណបក្សប្រជាជនកម្ពុជាតែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ហើយបំពេញនូវចន្លោះខ្វះខាតនានា ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។  ជាក់ស្តែងនៅក្នុងអាណត្តិនយោបាយខាងមុខ គឺដូចបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, គណបក្សប្រជាជនកម្ពុជា នឹងបន្ថែមការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ, វប្បធម៌ និងគណិតវិទ្យា (STEAM) ព្រមទាំងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ តាមរយៈការពង្រឹងសមត្ថភាព, គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ទន្ទឹមនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84