ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នីបានឧបត្ថម្ភស្បៀងអាហារ ដល់រដ្ឋបាលរាជធានីភ្នំពេញ !!!!!!!
ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយ ថ្ងៃ សុក្រ ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៥ខែមិនា ឆ្នាំ ២០២១
ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖
នាថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី មានមីកញ្ចប់ចំនួន ៥០០កេស ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលត្រូវការជំនួយ ជាចំណែកក្នុងការសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កើត ឆែ តាងនាម ឯកឧត្តម អភិបាលនៃគណ:អភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលតែងយកចិត្តទុកដាក់ក្នុងការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ហើយបានបង្ហាញពីការគិតគូ ក្នុងការបង្ការការពារ សុខុមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម៕
ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/