ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ដោយឥតគិតថ្លៃក្នុងខណ្ឌចំការមន រាជធានីភ្នំពេញជិត២ពាន់នាក់ !!!!!

ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ដោយឥតគិតថ្លៃក្នុងខណ្ឌចំការមន រាជធានីភ្នំពេញជិត២ពាន់នាក់ !!!!!

ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ដោយឥតគិតថ្លៃក្នុងខណ្ឌចំការមន រាជធានីភ្នំពេញជិត២ពាន់នាក់ !!!!!

ដោយះ លោក សោ សិលា
ថ្ងៃ សៅរ៍១៤ រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រសរុបចំនួន ១,៩០០នាក់ ស្មើនឹង ៣,៥៤៧ករណីនៅនឹងកន្លែង រួមមានជម្ងឺទូទៅ   មាត់ធ្មេញ អេកូបេះដូង វះកាត់តូច ឫសដូងបាត សន្លាក់ សើរស្បែក ត្រចៀក ច្រមុះ បំពងក ពិនិត្យឈាម ថតកាំរស្មី រោគស្រ្តី ភ្នែក ផ្នែកពិសោធន៍ស្ថិតនៅក្នុងបរិវណសាលាវិទ្យាល័យ បឹងត្របែក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយអាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យដៃគូរសហការក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

 

លោកជំទាវបន្តថាគោលបំណងសំខាន់របស់សមាគម ទី១គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ២ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា ៣ចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត អោយបានចូលរួមចំណែកបំរើការងារមនុស្សធម៌ក្នុងសង្គម។ លោកជំទាវបញ្ជាក់ថា អ្វីដែលពិសេសនោះបេសកកម្មនាថ្ងៃនេះ TYDA បានដឹកនាំក្រុមគ្រូពេទ្យជាង២០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ជំនាញចាប់សសៃ មកព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដៃគូរសហការទាំងអស់ផងដែរ ។

 

លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះសរុបចំនួន១,៩០០ នាក់ ស្មើនឹង ៣,៥៤៧ករណី។ ករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៣៥ករណី ក្រោមការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នៅក្នុងកម្មវិធីនេះ លោកជំទាវក៏ បានការចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងថវិកាប្រកបដោយភាពសប្បាយរីករាយផងដែរ ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84