ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន៤៧នាក់ នឹងចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ !!!!!

ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន៤៧នាក់ នឹងចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ !!!!!

ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន៤៧នាក់ នឹងចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ !!!!!

ដោយះ លោក សោ សិលា
ថ្ងៃ អង្គារ ៣ កើត ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖

កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន ៤៧នាក់ ដែលនឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នៅខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកជំទាវអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី ដែលការបោះជំរំនេះគឺ ធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ក្នុងនាមជាឧត្តមទីប្រឹក្សារបស់សមាគមកាយរឹទ្ឋជាតិកម្ពុជា លោកជំទាវបានអះអាងថា ការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗ ជាពិសេសបានផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមក ដោយបេសកកម្មនេះគឺមានគោលបំណងអភិវឌ្ឍនិងផ្តល់ថាមពលដល់យុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។

លោកជំទាវបញ្ជាក់ថា សមាគមកាយឫទ្ឋិនារីកម្ពុជា គឺបានផ្តល់ទិសដៅដូចគ្នាទៅលើ កុមារី  និងយុវតី ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។ ហើយថ្មីៗនេះដែរសមាគមកាយរឹទ្ធិជាតិ ក៏បានធ្វើការបោះជំរំនៅខេត្តកំពង់ធំ ដែលបានអនុញ្ញាតឱ្យ សមាគមកាយឫទ្ធិនារីកម្ពុជាបានចូលរួមផ្លាស់ប្តូរយកបទពិសោធន៍។លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកកាយរឹទ្ឋជាតិកម្ពុជា ដែលបានផ្តល់ឱកាស និងការទុកចិត្ត បោះឆ្នោតគាំទ្រលោកជំទាវ ជាឧត្តមទីប្រឹក្សារបស់សមាគមកាយរឹទ្ឋជាតិកម្ពុជា ក្នុងការចូលបរួមណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

នៅក្នុងកម្មវិធីនៃការជួបសំណេះសំណាលនេះដែរ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ឋិជាតិកម្ពុជា ក៏បានចូលរួមសំដែងការស្វាគមន៌យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ដោយលោកជំទាវបានបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិ គឺការប្រមូលផ្ដុំកុមារ-យុវជន ជាសមាជិក នៃចលនាកាយរឹទ្ធិជាតិដ៏ច្រើនកុះករ មកពីគ្រប់ទិសទី ដើម្បីធ្វើសកម្មភាពរួមគ្នា។ លោកជំទាវថា គោលបំណង គឺរួមចំណែកក្នុងការអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានសក្ដានុពលភាពពេញលេញខាង ផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍ តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។

សូមជម្រាបថាបច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុបចំនួន ១៧១,១៣៥ នាក់ ស្រី៤៩ភាគរយ។ ហើយខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ កាយរឹទ្ធិជាតិកម្ពុជា ចំនួន ៤៧នាក់ ត្រូវអញ្ជើញចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមក ដើម្បីអោយក្លាយជាយុវជនល្អ ជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84