ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោក ឈុន ពេជ្រ និង លោក សេង រាជសីហ៍ ផ្ញើសារអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រី អាណត្តិទី៧ !!!!!!

លោក ឈុន ពេជ្រ និង លោក សេង រាជសីហ៍ ផ្ញើសារអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រី អាណត្តិទី៧ !!!!!!

លោក ឈុន ពេជ្រ និង លោក សេង រាជសីហ៍ ផ្ញើសារអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រី អាណត្តិទី៧ !!!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ចន្ទ ៦ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៣

 

រាជធានីភ្នំពេញ៖

លោក ឈុន ពេជ្រ ប្រធាន សមាគម សារព័ត៌មាន ឈុន ពេជ្រ ជាយដែន និងលោក សេង រាជសីហ៍ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានផ្ញើសារចូលរួមអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ។

ការទទួលបានការចាត់តាំងនេះ ពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងស្របតាមនីតិវិធី ច្បាប់ជាធរមាន និងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ ជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងអត្រាជាង ៨២% និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានឥស្សរជនវ័យក្មេងសម្រាប់បន្តវេន ជាថ្នាក់ដឹកនាំ និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម ពោរពេញដោយ សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ល្អ និងតែងតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលតាមរយៈនេះ បានឆ្លុះ បញ្ចាំងឱ្យឃើញពីគុណវឌ្ឍដ៏ល្អប្រសើរ នៃភាពជាអ្នកដឹកនាំជាន់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ និងអាចបន្តដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពន់យោបាយ លើកកម្ពស់កិត្យានុភាពជាតិក្នុងក្របខណ្ឌតំបន់ និងសាកលលោក ធានានូវធុរកិច្ចក្រោមដំបូលនៃសន្តិភាព និង ធានាការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលន់យោបាយ កម្មវិធីនយោបាយ និង “យុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០២៣–២០២៨ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ យ៉ាងពិតប្រាកដ។

យើងខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ឋ ពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និង ប្រជាជន កម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍ ៕

 

សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84