ឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណបក្សស្រុកស្វាយចេក !!!!!
ដោយះលក ណាង រដ្ឋា
ចេញផ្សាយនៅថ្ងៃ អាទិត្យ ១២ រោច ខែ ចេត្រ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី
០៥ ខែ ឧសភា ឆ្នាំ ២០២៤ខេត្តបន្ទាយមានជ័យ:
នៅព្រឹកថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារចុះជួយឃុំចំនួន៤របស់ស្រុកស្វាយចេក ចំនួន ២៧នាក់ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណៈកម្មាធិការបក្សស្រុកស្វាយចេក។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម សេង ស៊ីណារិន អនុប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
ឯកឧត្តម អ៊ុង សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយចេក ។ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន១១៤នាក់៕
ដោយះ សមាគមសារ ព័ត៌មាន ឈុន ពេជ្រជាយដែន
https://www.cdv-news.com/
0
ឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណបក្សស្រុកស្វាយចេក !!!!!
Filed in: ព័ត៌មានថ្មីៗ