ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើង នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ !!!!!

ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើង នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ !!!!!

ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើង នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ !!!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី ០៩
ខែ ឧសភា ឆ្នាំ ២០២១
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

នៅព្រឹកថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ,ព្រះរាជអាជ្ញារង ក្រឡាបញ្ចីមន្ត្រីនៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ បានអញ្ចើញចុះសួរសុខទុក្ខ កងកម្លាំងចម្រុះឈរជើងនៅចំណុចរង្វង់ មូលផ្លូវជាតិ លេខ៥៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបាននាំយកនូវ ថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅគោលដៅរង្វង់មូលផ្លូវជាតិលេខ ៥៨ ។

នៅក្នុងកម្មវិធីនោះ មានវត្តមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ,លោកឧត្តមសេនីយ៍ត្រី ទុន រ៉ាឌី ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ, និងមន្ត្រី កងកម្លាំង ជាច្រើនអ្នកទៀត ។នៅក្នុងកម្មវិធីនោះផងដែល ឯកឧត្តម ង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និង ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រី នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបាននាំយកនូវ អំណោយ ដ៏ថ្លៃថ្លា យកមក ជូនដល់កងកម្លាំងដែលឈរជើង នៅរង្វង់មូលផ្លូវជាតិលេខ៥៨ ឯកឧត្តមបន្ថែមទៀតថា រយះកាលកន្លងមក ឯកឧត្តម ព្រះរាជអាជ្ញា តែងតែចូលរួម កិច្ចការមនុស្សធម៌ ជាច្រើន ជាមួយអាជ្ញាធរខេត្តក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ផងដែរ ។

អំណោយគ្រឿងឧបភោគ បរិភោគ រួមមាន៖

-ទឹកត្រី ៣០ យួរ,ទឹកស៊ីអ៉ីវ ៣០ យួរ,ត្រីងៀត ១០ Kg,សាច់ក្រក ១០ Kg,ផ្អក ៥ Kg,ត្រីខកំប៉ុង ១០ យួរ,ទឹកបរិសុទ្ធ ២០យួរ,ម៉ាស ២ កេសធំស្នើនឹង៥០០០ម៉ាស,ថវិកា ៥ លានរៀន។ សូមបញ្ជាក់ថា: ក្នុងមួយអង្គភាពទទួលបាន ថវិកាចំនួន ១ លានរៀល និងនៅសល់ ១ លានរៀលទៀត ប្រគល់ជូនលោកមេបញ្ជាការស្រាល ទុកដោះស្រាយជូនដល់កងកម្លាំង។

ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់ប្រភេទ ដែលបាន ខិតខំ អនុវត្តន៍ ការងារ បានយ៉ាងល្អប្រសើរ ទោះបីជា មានភ្លៀងខ្យល់ រងា ក្តៅ យ៉ាងណាក៏ដោយ ក៏បងប្អូនកងកម្លាំងយើង ស៊ូទ្រាំ អត់ធ្មត់ សម្រេចការងារ បានយ៉ាងជោគជ័យ ដើម្បីការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋយើង ពិតមានមោទនភាព ណាស់ ដែលកងកម្លាំងរបស់យើងមានឆន្ទះ បំរើប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេស អនុវត្តន៍ តាមបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម ។ ជាចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានជូនពរដល់ប្រតិភូសាលាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ង៉ោម៉េងជ្រួន រួមនិង កងកម្លាំងចម្រុះ ទាំងអស់សូមជួបតែ សុខភាពល្អបរិបូរណ៍ និងសូមជួបតែ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
Https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84