ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!! - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ​ ក្នុងតំបន់អភិវឌ្ឍ​ន៍បឹងជង្រុក​ តេជោ​ឈ្នះឈ្នះ ស្រុកម៉ាឡៃ !!!!!
0

រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ប្រើកណ្ដាប់ដៃដែកទម្លាក់ ផ្ទាំង​ស្លាកប៉ាណូល្បែង​ស៊ីសង​តាម​អនឡាញដ៏​ធំ​ឈ្មោះថា«789BET , JUN 88 » នៅ​លើផ្លូវជាតិលេខ៥ ត្រង់​ចំណុច​ក្បែររង្វង់មូល​ច្រកទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ !!!!!

រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ប្រើកណ្ដាប់ដៃដែកទម្លាក់ ផ្ទាំង​ស្លាកប៉ាណូល្បែង​ស៊ីសង​តាម​អនឡាញដ៏​ធំ​ឈ្មោះថា«789BET , JUN 88 » នៅ​លើផ្លូវជាតិលេខ៥ ត្រង់​ចំណុច​ក្បែររង្វង់មូល​ច្រកទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ !!!!!

រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ប្រើកណ្ដាប់ដៃដែកទម្លាក់ ផ្ទាំង​ស្លាកប៉ាណូល្បែង​ស៊ីសង​តាម​អនឡាញដ៏​ធំ​ឈ្មោះថា«789BET , JUN 88 » នៅ​លើផ្លូវជាតិលេខ៥ ត្រង់​ចំណុច​ក្បែររង្វង់មូល​ច្រកទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សុក្រ ៧ រោច ខែ ជេស្ឋ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៤

(ខេត្តបន្ទាយមានជ័យ)៖

ក្រោយពីមានលិ​​ខិតបង្គាប់​ការ រប​ស់ក្រសួងម​ហាផ្ទៃ អនុវត្ត​តាមប្រសាសន៍​ដឹក​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​មហាបវរធិបតី​ នាយករដ្ឋម​ន្ត្រីនៃក​ម្ពុជា កា​លពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២​០២៤ ត្រូវ​បង្កើត​គណៈក​ម្មាធិការ​ចំពោះកិច្ច ដើម្បីបង្ក្រាបប​ទល្មើស​ឆបោក​តាមប្រព័ន្ធអ​នឡាញ​​ នៅ​តាម​បណ្តារាជ​ធានី-ខេត្តនោះ នាព្រឹក​ថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២៤នេះ ​អាជ្ញាធរដឹ​កនាំ​ដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្តបន្ទាយមានជ័យ និ​ងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាន​ចុះទៅ​បញ្ជា​ឲ្យរុះរើស្លា​កផ្ទាំង​ប៉ាណូល្បែងស៊ីស​ងតាម​អនឡាញដ៏ធំ ​ដែលមាន​ឈ្មោះថា”​789BET , JUN 88 “នៅ​លើ​ផ្លូវ​ជា​តិលេខ ៥ ត្រង់ចំណុចក្បែររង្វង់​មូលច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​សូមបញ្ជាក់ផង​ដែរថា ផ្ទាំង​ប៉ាណូ​ល្បែងស៊ីសងតា​មអនឡាញដ៏ធំមួយ​នេះ មិនមែនទើបតែលើ​ក​ដាក់​នោះទេ បើតា​មអង្គភាព​គេហទំព័​រ ខ្មែរម្ចាស់​ការ ដឹងគឺ​រយៈ​ការកន្លងម​ក​នេះ​មាន​ការរិះគន់ពី​បណ្ដា​ញស​ង្គមហ្វេ​សប៊ុក ក៏ដូចជាបណ្ដាញសា​រព័ត៌​មាន យ៉ាង​ចាស់ដៃផង​ដែរ។ ក្រោយ​មក​អាជ្ញា​ធរក៏​បានធ្វើការ​រុះរើចេញម្ដងរួច​មកហើ​យ​ដែរ ក៏ស្រា​ប់តែថ្មីៗ​នេះមា​នការ​លើក​ឡើង​វិញ​សារ​ជាថ្មី​ទៀត ​ហើយ​ក៏មា​នកា​ររិះគន់ជា​បន្តបន្ទាប់​ មិនឃើ​ញអាជ្ញា​ធរចុះ​ធ្វើកា​ររុះ​សរើ​នោះ​ឡើយ​ ទើបតែមាន​លិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី​២៧​ ខែមិថុនា ឆ្នាំ២០២៤នេះទើបអាជ្ញាធរដឹកនាំក​ម្លាំង​ចុះ​រុះរើ​តែម្តងធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើល និងមានការសាទរពីប្រជាពលរដ្ឋ ព្រោះថាការផ្សព្វផ្សាយ​ពាណិជ្ជកម្មល្បែងស៊ីសងវាជះឥទ្ធិពល​អាក្រក់ដល់សង្គម​។​

គួរប​ញ្ជាក់​ផងដែរថា កាលពីថ្ងៃ​ទី២៧​ ខែ​មិថុនា ឆ្នាំ២០​២៤ រដ្ឋបាល​ស​ង្កាត់ប៉ោយប៉ែ​តបានចេញ​សេច​ក្តីជូនដំ​ណឹងលេ​ខ​:០០៩/២៤ ស.ជ.ណ ជម្រាបជូនដ​ល់បងប្អូនប្រជា​ពលរដ្ឋដែល​ប្រកបអាជីវ​កម្មរោងពុម្ពទាំងអស់ទូទាំងសង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែតចូលរួមចំ​ណែក​ដល់​ការអភិវឌ្ឍន៍ ថែរក្សា ទម្លៀមទម្លាប់ប្រពៃណីវប្បធម៌ ស្នាដៃអក្សរសាស្ត្រដ៏ល្អផូផង់ដែលជាអត្តសញ្ញាណជាតិ និងជា​មរ​តកដ៏មានតម្លៃរបស់ជាតិយើង។ដូច្នេះ រដ្ឋបាលសង្កាត់ បានធ្វើការ​ណែនាំត្រូវអ​នុវត្តដូច​ខាងក្រោម:

១/ ត្រូវដាក់តាំងស្លាកយីហោជាអក្សរខ្មែរនៅខាងលើ ។

២/ ស្លាកយីហោអាជីវកម្មទាំងអស់ ត្រូវសរសេរអក្សរបរទេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគីពី(១/២)នៃទំហំអក្សរខ្មែរ ។

៣/ ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរបរទេសទី ៣ អាចដាក់បា​ននៅផ្នែក​ខាងក្រោមបន្ទាប់ទៀត ដោយមានទំហំអក្សរមួយភាគពី(១/២)នៃទំហំអក្សរខ្មែរ ។

៤/ ខ្លឹមសារដូចបានណែនាំខាងលើនិងត្រូវអនុវត្តជាកាតព្វកិច្ចចំពោះម្ចាស់អាជីវកម្មរោងពុម្ព ទាំង​អស់​ទូទាំងសង្កាត់។ទទួលបានការជូនដំណឹងនេះ​ប្រសិនបើរដ្ឋបាលសង្កាត់​ពិនិត្យឃើញថាម្ចាស់អា​ជីវកម្មរងពុម្ពទាំងអស់មិនអនុវត្តតាម។ជូនដំណឹងខាង​លើនេះទេ រដ្ឋបា​លសង្កាត់និ​ងអនុវត្តវិធា​នការតាមផ្លូវច្បាប់​ឬផាកពិន័​យនិងឈានដ​ល់ការបិទអាជីវកម្មទាំងស្រងក៏អាចថាបាន។ពាក់ព័ន្ធ​ករ​ណី​ខាងលើនេះ​ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ហើយពួកគាត់​សង្ឃឹមថា នៅក្រុង​របស់យើងមិនមានអក្សខ្មែរ​នៅពី​ក្រោម​អក្សបរទេស​ និង​ស្លាកផ្ទាំង​ប៉ាណូពា​ណិជ្ជកម្ម​ល្បែងស៊ីសង បន្តទៀត៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84