លោកពូ គាំ អ៊ន ដែលឈឺសន្លាក់ស្មាខ្លាំង បានទទួលការព្យាបាលក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង ខេត្តក្រចេះ !!!!!
ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ១២ រោច ខែ អាសាឌ្យ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤
ខេត្តក្រចេះ៖
ខណៈពេលចុះពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មចំណុះអគ្គបញ្ជាការ នៃកងយោធលខេមរភូមិន្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី សម្តេចហារវធិបតី នាយករដ្ឋមន្ត្រី បានជួបដោយចៃដន្យជាមួយលោកពូ គាំ អ៊ន អាយុ៦១ ឆ្នាំ នៅហាងលក់បាយមួយកន្លែង ជិតផ្សារកាបី នៅក្នុងឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្ត ក្រចេះ ដែលមានអាការៈឈឺសន្លាក់ស្មាខ្លាំង និងឧស្សាហ៍ហូរឈាមតាមអញ្ចាញធ្មេញ ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី និងលោកជំទាបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ព្រមទាំងបានរ៉ាប់រងរាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ស្នាក់នៅ ការធ្វើដំណើរ និងថវិកាមួយចំនួនទៀតផង ។
លោកពូ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការចំពោះទឹកចិត្តដ៏មហាសប្បុរស ក្នុងការជួយឧបត្ថម្ភដល់ការព្យាបាលជំងឺគាត់ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕
ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/