ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!! - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ​ ក្នុងតំបន់អភិវឌ្ឍ​ន៍បឹងជង្រុក​ តេជោ​ឈ្នះឈ្នះ ស្រុកម៉ាឡៃ !!!!!
0

អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!!

អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!!

អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!!

ព័ត៌មានអន្តរជាតិ
ដោយះ លោក ពេជ្រ ជីងប៉ាវ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៤ រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនឹងថ្ងៃ ទី ៣១ ខែ តុលា ឆ្នាំ ២០២៤

(រដ្ឋធានីវ៉ាស៊ីនតោន)៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី៣០ ខែតុលា បានអំពាវនាវឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ី ជាទីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា កងទ័ពកូរ៉េខាងជើងមួយចំនួននៅក្នុងចំណោម ១០ ០០០នាក់ ដែលកំពុងស្ថិតនៅលើទឹកដីរុស្ស៉ីត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រុស្ស៉ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងនយោបាយ និងយោធាកាន់តែស៊ីជម្រៅ ខណៈសង្រ្គាមអ៊ុយក្រែនជិតចូលដល់ឆ្នាំទី៣។ ប៉ុន្តែការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើងទៅប្រយុទ្ធប្រឆាំងនឹង កងកម្លាំងអ៊ុយក្រែននឹងក្លាយជាការបង្កើនជម្លោះមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អន្តរជាតិ។ «ខ្ញុំអំពាវនាវឱ្យពួកគេ (កូរ៉េខាងជើង) ដកកងទ័ពរបស់ខ្លួន ចេញពីរុស្ស៉ី»។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដោយបន្ទរតាមពីក្រោយការអំពាវនាវរបស់សមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Kim Yong-hyun ដែលឈរនៅជិតរូបលោក អំឡុងធ្វើសន្និសីទសារព័ត៌មាននៅឯមន្ទីរបញ្ចកោណ។

លោក Austin បានបន្ថែមទៀតថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីរារាំងកុំឱ្យរុស្ស៉ីដាក់ពង្រាយកងទ័ពកូរ៉េខាងជើងក្នុងសមរភូមិប្រយុទ្ធ។ ប៉ុន្តែ ប្រមុខការពារជាតិអាមេរិក ក៏បានទទួលស្គាល់ដែរថាវាអាចទៅរួចថាទីក្រុងមូស្គូ អាចនឹងប្រើប្រាស់កងទ័ពកូរ៉េខាងជើងប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ លោក Kim Yong-hyun បានថ្លែងតាមរយៈ អ្នកបកប្រែថាលោកជឿថាការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់រុស្ស៉ី អាចនឹងបង្កើនការគំរាមកំហែងសន្តិសុខដល់ឧបទ្វីបកូរ៉េ ពីព្រោះតែទីក្រុងព្យុងយ៉ាងអាចស្នើសុំឱ្យរុស្ស៉ីផ្ទេរបច្ចេកវិទ្យាអាវុធ ដើម្បីអភិវឌ្ឍកម្មវិធីអាវុធរបស់ខ្លួន ក្នុងនោះរួមមានអាវុធនុយក្លេអ៊ែរតាក់ទិក មីស៊ីលបាលិស្ទីគអន្តរទ្វីប និងផ្កាយរណបស៊ើបការណ៍ជាដើម ជាថ្នូរទៅនឹងការបញ្ជូនទ័ពទៅជួយរុស្ស៉ី។

ប៉ុន្តែ លោកប្រមុខការពារជាតិកូរ៉េខាងត្បូង មិនបានប្រកាសពីការផ្លាស់ប្ដូរណាមួយនៅក្នុងគោលនយោបាយរបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការហាមឃាត់ការបញ្ជូនអាវុធទៅកាន់ប្រទេសកំពុងមាន សង្រ្គាមដូចជាអ៊ុយក្រែននោះទេ ដែលជាការប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់មកទល់នឹងពេលនេះ បើទោះជាមានការទទូចសុំពីសហរដ្ឋអាមេរិក និងទីក្រុងកៀវ ឱ្យទីក្រុងសេអ៊ូលពិចារណា ឡើងវិញ ក៏ដោយ។

គួរបញ្ជាក់ថា លោក Austin ក៏បានលើកឡើងជាថ្មីផងដែរពីការអះអាងរបស់សេតវិមានដែលកងទ័ពកូរ៉េខាងជើងនឹងក្លាយជាគោលដៅយោធាស្របច្បាប់ ប្រសិនបើពួកគេចូលរួមប្រយុទ្ធប្រឆាំងនឹង អ៊ុយក្រែន៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.bmm-news.com/

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84