ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២១
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

ក្រោយមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់នៅក្នុងនៅក្នុងសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជនជាច្រើនបានចូលរួមចំណែកជាសម្ភារៈថវិកាជាមួយនឹងរាជរដ្ឋាភិបាលនិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាក់ស្ដែង ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន មកព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។

លោក Matthew Sandvig គណៈគ្រប់គ្រងក្រុមហ៊ុនបានថ្លែងថាយើងមានសេចក្តីត្រេកអរជាខ្លាំងក្នុងការឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដែលជាសម្ភារៈបរិក្ខារការពារខ្លួនសំខាន់និងចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលប្រទេសមួយនេះកំពុងជួបនឹងការរីករាលដាលនៃករណីឆ្លងថ្មីនៃជំងឺដែលមានកម្រិតធ្ងន់ធ្ងរ និងមានករណីស្លាប់ច្រើនជាងមុន។លោកបានបន្ថែមថាឈុតការពារវេជ្ជសាស្ត្រ(PPE)ទាំងនេះនឹងជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រនៅទូទាំងប្រទេសក្នុងការលើកកម្ពស់សុវត្ថិភាពក្រុមគ្រូពេទ្យជួបមុខនៅក្នុងការបំពេញកាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្ហាញការកោតសរសើរដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដល់ប្រទេសកម្ពុជាខណៈដែលប្រទេសកម្ពុជាកំពុងមានតម្រូវការចាំបាច់បំផុតក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងថា”យើងនិងសប្បាយរីករាយចំពោះការឧបត្ថម្ភប្រកបទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនដល់ប្រទេសយើងខណៈដែលយើងកំពុងតែបន្តប្រយុទ្ធនឹងវីរុសកូវីដ-១៩”។ យើងសូមថ្លែងអំណរគុណដល់អ្នកស្រី ឈឹម កុលាប នាយិកាអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនសេដ្យឃែភីថលសម្រាប់ការសម្របសម្រួលឲ្យមានការផ្ដល់អំណោយនេះ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន Oak Sourcing&Logistic,LLC និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

ដោយ​ ៖​ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84