ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!! - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ​ ក្នុងតំបន់អភិវឌ្ឍ​ន៍បឹងជង្រុក​ តេជោ​ឈ្នះឈ្នះ ស្រុកម៉ាឡៃ !!!!!
0

តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក?

តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក?

តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក?

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ៩ រោច ខែ បុស្ស ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនឹងថ្ងៃ ទី ២២ ខែ មករា ឆ្នាំ ២០២៥

(រដ្ឋធានីវ៉ាស៊ីនតោន)៖​ 

ប៉ុន្មានថ្ងៃនេះ ព័ត៌មានទាក់ទងនឹងការបិទ TikTok នៅសហរដ្ឋអាមេរិក បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសគឺ​បណ្ដាព័ត៌មាន និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ហេតុផលដែលនាំឱ្យអាមេរិកចេញបទបញ្ជាប្រតិបត្តិបិទកម្មវិធីទូរសព្ទចិនគឺក្រោមហេតុផល​សន្តិសុខជាតិ ប៉ុន្តែក៏មានការលើកឡើងផ្សេងក្រៅពីនេះផងដែរគឺវាជាសង្គ្រាមទីផ្សារបច្ចេកវិទ្យា។ តើនរណាជាអ្នកទទួលបានផលចំណេញ​ច្រើន​ជាងគេបំផុត បើសិនជា TikTok ត្រូវបានបិទជាស្ថាពរនៅសហរដ្ឋអាមេរិក?ការហាមប្រាម TikTok នៅសហរដ្ឋអាមេរិកអាចនាំឱ្យមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនធំៗមួយចំនួនដូចខាងក្រោម៖

១) ក្រុមហ៊ុន Meta ( មាន Facebook, Instagram និង WhatsApp)អ្នកវិភាគមកពី Morgan Stanley បានលើកឡើងថា Facebook គឺជាអ្នកទទួលបានផលចំណេញច្រើនជាងគេ ខណៈដែលបណ្ដាញសង្គមយក្ស​មួយនេះបានបាត់បង់ស្ទើរគ្រប់យ៉ាងចាប់តាំងពីមានវត្តមានរបស់ TikTok នៅលើទឹកដីសហរដ្ឋអាមេរិក។ មិនត្រឹមតែអ្នកប្រើប្រាស់​បានងាយ​ទៅ​ប្រើ TikTok ប៉ុន្តែទោះទេ សូម្បីតែអ្នកផលិតមាតិកា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បានងាកទៅរក TikTok គ្រប់គ្នា ដែលនាំឱ្យ Facebook ខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក។ យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២១ TikTok រកចំណូលពី​ការផ្សព្វផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានរហូតដល់ ៤ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២៤នេះ ត្រូវបានគេប៉ាន់ប្រមាណថា​មាន​ចម្លោះពីជាង ១០ ទៅ ១១ពាន់លានដុល្លារអាមេរិក ប្រហែល ៥០ ទៅ ៦០ភាគរយនៃប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់ TikTok ទាំងមូល។បើសិនជា TikTok បិទ នោះអ្នកប្រើប្រាស់ TikTok នឹងត្រឡប់ទៅកាន់ Instagram និង Facebook ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់ពួកគេ ហើយការផ្សព្វផ្សាយពាណិជ្ជកម្មវានឹងចាប់ផ្ដើមកើនឡើង ព្រោះតែអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់ប្រាស់បានត្រឡប់មកវិញ។

២) បណ្ដាញសង្គមវីដេអូយក្ស YouTube
YouTube ត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គមវីដេអូដែលមានប្រជាប្រិយភាព និងរកចំណូលបានច្រើនជាងគេបំផុត សម្រាប់អ្នកប្រើប្រាស់។ YouTube បានដាក់ចេញនូវមុខងារ YouTube Shorts ដើម្បីបង្កើតការទាក់ទាញដល់អ្នកប្រើប្រាស់កុំឱ្យងាកទៅរក TikTok ហើយវាក៏ជា​ប្រភព​ចំណូលមួយដ៏សំខាន់ផងដែរសម្រាប់អ្នកផលិតមាតិកា។ បើសិនជា TikTok បិទមែន នោះ YouTube គឺជាអ្នកទទួលបានផលចំណេញច្រើន​ផងដែរ ដោយទទួលបានទាំងអ្នកប្រើប្រាស់ អ្នកផលិតមាតិកា និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។

៣) វេទិកា និងបណ្ដាញសង្គមផ្សេងៗទៀត
Snapchat, Pinterest និង Roblox ក៏មិនសប្បាយចិត្តចំពោះវត្តមានរបស់ TikTok នៅលើទឹកដីដុល្លារមួយនេះផងដែរ។ ត្បិតតែ TikTok ជា​វេទិកា​សង្គមសម្រាប់ការកម្សាន្តបែបវីដេអូខ្លីៗ ប៉ុន្តែវាបានប្រមូលអ្នកអនឡាញឱ្យទៅប្រើប្រាស់ពេលវេលាប្រចាំថ្ងៃជាមួយវាច្រើនជាងបណ្ដាញសង្គម​​​ណាៗទាំងអស់។ ចំណុចនេះហើយដែលនាំឱ្យក្រុមហ៊ុនផ្សព្វផ្សាយបានធ្វើការកាត់បន្ថយ​ការផ្សព្វផ្សាយពួកគេនៅលើបណ្ដាញសង្គម និង​ទេវិកា​អនឡាញផ្សេងៗ ដោយផ្ដល់ចំណេញដ៏ធំទៅលើ TikTok។

៤) ប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មបែបប្រពៃណីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដែលមានដូចជា កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ វិទ្យុ និងទូរទស្សន៍ អាចនឹងទទួលបាន​អត្ថប្រយោជន៍ត្រឡប់​មវិញ​ពីរធំៗគឺចំនួនអ្នក​អានប្រចាំថ្ងៃ និង​ការផ្សព្វផ្សាយពាណិជ្ជកម្ម។ កន្លងមក នៅពេលដែល TikTok ចាប់ផ្ដើម​វាយឡុកទីផ្សារ​អាមេរិកគឺ​ការ​ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណីត្រូវបានកាត់បន្ថយ។

៥) គូប្រកួតប្រជែងនៅក្នុងពិភពផលិតមាតិកាវីដេអូខ្លី (Short-Video)វេទិកាថ្មីៗ ឬដែលបានចាប់ផ្ដើមដំណើរការឡើងហើយ តែមិនទាន់ល្បី ដែលមានមុខងារស្រដៀងគ្នាទៅនឹង TikTokអាចទទួលបានការចាប់ អារម្មណ៍ នៅពេលដែលអ្នកប្រើប្រាស់ស្វែងរកជម្រើសជំនួស TikTok ។សរុបមក ខណៈពេលដែលការហាមប្រាម TikTok នឹងជះឥទ្ធិពលអវិជ្ជមានដល់អ្នកប្រើប្រាស់ចំនួន ១៧០លាននាក់នៅសហរដ្ឋអាមេរិក និងអាជីវកម្មខ្នាតតូចជាច្រើនដែលពឹងផ្អែកលើវេទិកាសម្រាប់ទីផ្សារ និងការលក់ វាបង្ហាញពីឱកាសសម្រាប់បណ្ដាញសង្គម​ដែលមាន​លក្ខណៈស្រដៀងគ្នា ដូចជា Meta និង YouTube ដើម្បីពង្រីកលទ្ធភាព និងប្រាក់ចំណូល៕

ដោយ : គេហទំព័រ បារមី មានរិទ្ធ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84