ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

លោក   ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករង  ខេត្ត  បន្ទាយមានជ័យ និង ជាប្រធានសមាគមអតីតយុទ្ទជនកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះនិងដីជូនដល់ ស្ត្រី និងកូន ជាគ្រួសារ យោធិនពលីពិការ  !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ ពុធ៨កើត រោច មាឃ ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង   ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

នៅព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ  ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ សឹករងខេត្តបន្ទាយមានជ័យ និងជា ប្រធានសមាគមអតីតយុទ្ទជនកម្ពុជា ខេត្ត  បន្ទាយមានជ័យ តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ នៃ សមាគមអតីតយុទ្ទជនកម្ពុជា បានអញ្ចើញ ប្រគល់ផ្ទះ និងដី ជូន ដល់ គ្រួសារ យោធិនពលីពិការ ដែលមានប្រពន្ទ   ឈ្មោះ គី គឹមសៀន អាយុ   ៥៦  ឆ្នាំ   និង   កូនស្រី   ឈ្មោះ ឡោ ធារី អាយុ  ១៩ ឆ្នាំ នៅ មជ្ឈមណ្ឌល តេជោសន្តិភាព ការ៉េពីរ ឋិតនៅក្នុងភូមិសាស្ត្រភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រតិភូ   អមដំណើរ រួមមាន  លោក  វរសេនីយ៍ទោ លឹម វាសនា ប្រធាន  លេខាធិការ ស អ ក ខេត្តបន្ទាយមានជ័យ, លោក ណុប ចាន់ថុល ប្រធានការិយាល័យរដ្ឌបាល និងជាប្រធាន បេឡាជាតិ នៃមន្ទីរសង្គមកិច្ទ អតីតយុទ្ទជន និងស្ដារយុវនិតិសម្បទា តំណាងលោក ប្រធានមន្ទីរ សង្គមកិច្ទ អតីតយុទ្ទជន និង  ស្ដារយុវ  និតិសម្បទា ខេត្ត បន្ទាយមានជ័យ, លោក សេង ហុន ប្រធាន ការិយាល័យយោធាតំបន់,និងលោក សេងសាមុត ប្រធានមជ្ឈមណ្ឌល តេជោសន្តិភាពការ៉េ២  និងមន្ត្រី ជាច្រើននាក់ទៀត ។

លោក  ឧត្តម  សេនីយ៍ត្រី ជឹម ប៊ុនអាន បានមាន   ប្រសាសន៍ សំណេះ សំណាល ជា មួយគ្រួសារយោធិនពលីពិការ ថា សមាគមអតីតយុទ្ទជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគឺបានខិតខំយក  ចិត្តទុកដាក់ អំពីជីវភាព  រស់នៅ របស់ បងប្អូន យោធិនពិការ គ្រប់  ទីកន្លែង នៅទូទាំង ប្រទេស   កម្ពុជា ដែល  មាន ឯកឧត្តម  នាយ   ឧត្តមសេនីយ៍ គន់ គីម ជា  សេនាធិការ ក្នុងការរៀបចំ មជ្ឈមណ្ឌល សម្រាប់បងប្អូន អតីតយុទ្ទជនយោធិនពិការ រស់នៅបានសមរម្យ មានសេវាសុខភាព សាលារៀន សម្រាប់ កូនចៅ  និង មានផ្ទះ រស់នៅ  សមរម្យ និង  មានការ មើល ថែទាំ ពីសមាគមអតីតយុទ្ទជនខេត្តផងដែរ។

លោកបានបន្តទៀតថាថ្ងៃនេះ ក្នុងនាមលោកជាប្រធានសមាគមអតីតយុទ្ទជនខេត្តបន្ទាយមានជ័យនឹងជា តំណាងដ៏  ខ្ពង់ខ្ពស់ ឯកឧត្តម នាយ  ឧត្តមសេនីយ៍ គន់ គីម  សូម ប្រគល់ ផ្ទះ និង ដី ដែលជា  អំណោយ ដ៏ថ្លៃថ្លា របស់ សម្ដេច តេជោ ហ៊ុន សែន  នាយក រដ្ឌមន្ត្រី ដល់  អ្នកស្រី គឺ គឹមសៀនដែលជា គ្រួសារ យោធិន ពលីពិការ ដែលមាន ជីវភាពក្រីក្រ ហើយក៍ សូម  អោយ អ្នកស្រី ត្រូវចេះថែទាំ និងដាំដំណាំ ពណ៍បៃតង នៅលើដី ដែលបាន ទទួលនេះ អោយបានល្អ ។ នៅក្នុង ពិធីននេះដែល លោក ឧត្តម សេនីយ៍ត្រី ជឹម ប៊ុនអាន ក៍បាននាំមកនូវ អំណោយ របស់ សមាគម អតីតយុទ្ទជន ខេត្ត បន្ទាយមាន រួមមាន:  អង្ករ ១០០ គីឡូក្រាម,  កន្ទេល ១,ស្ករស២គីឡូក្រាម,ប៊ីចេង២គីឡូក្រាម,អំបិល២គីឡូក្រាម,ទឹកត្រី ៦ដប,ទឹកសីអីវ៦ដប,ទឹកសុទ្ទ១កេស,ចបកាប់១,កាបិត១,ថវិកាចំនួន ១០ ម៉ឹនរៀល។

អ្នកស្រី គី គឹមសៀន បានលើកម្រាមដៃដប់ សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកត្តិ ព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលតែងតែគិតគូរ យកចិត្តទុកដាក់ ដល់គ្រួសារអតីតយុទ្ទជន យោធិនពិការ ហើយថ្ងៃនេះ នាងខ្ញុំ និង កូនស្រី បានទទួលអំណោយ ដ៍ថ្លៃថ្លាពីសម្ដេចទាំងទ្វេរ ជាគុណមិនអាចបំភ្លេចបានឡើយ ។ អ្នកស្រីក៍ បានសូមគោរពថ្លែងអំណរគុណ ផងដែលជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជា អគ្គលេខាធិការ សមាគមអតីតយុទ្ទជនកម្ពុជា និង សូមថ្លែង អំណរគុណ ដល់ លោក ឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន ប្រធាន សមាគម អតីត យុទ្ទជន កម្ពុជា ខេត្ត បន្ទាយមានជ័យ និង ក្រុមការងារ ដែលខិតខំ ប្រឹងប្រែង ជួយអោយនាងខ្ញុំបាន ទទួលផ្ទះ និងដី នៅថ្ងៃនេះ ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84