ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ជំនួបពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន !!!!

ជំនួបពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន !!!!

ជំនួបពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ ពុធ ១៥ កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ២០២២
ព័ត៌មានជាតិ

តូក្យូ ជប៉ុន៖

ក្នុងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន នៅទីស្តីការក្រសួងការពារជាតិជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ YAMAZAKI Koji អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សារវាង ឯកឧត្តម និង ឯកឧត្តម មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទើបបានបញ្ចប់ទៅនាព្រឹកថ្ងៃដដែល និងបានរំលឹកអំពីការចូលរួមចំណែកមិនអាចខ្វះបានរបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុននៅក្នុងដំណើរការសន្តិភាព និងដំណើរការស្តារកសាង និងអភិវឌ្ឍកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាបន្តទៅអនាគត។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា មកកាន់ប្រទេសជប៉ុន ស្របពេលដែលក្នុងឆ្នាំ២០២២នេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ហើយក៏កំពុងត្រៀមរៀបចំការប្រារព្ធខួបទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ទាំងនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ហើយដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់អំពីជំហររបស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ជាពិសេសការគាំទ្រចំពោះការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យមានកម្រិតខ្ពស់ឡើងថែមទៀត៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84