ឯកឧត្តម ប៉ាន់ ខែមប៊ុននថន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា ប្រធានក្រុមការងារ ដោះស្រាយវិវាទដ៏រាំរ៉ៃ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឌ គោរពស្រឡាញ់ និងថ្លៃងអំណរគុណ ចំពោះ ការដោះស្រាយប្រកបដោយ តម្លាភាព!!!
ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ អាទិត្យ ៤រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យះ
កាលពី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ ខែមប៊ុននថន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា ប្រធានក្រុមការងារ សម្របសម្រួលដោះស្រាយវិវាទដ៏រ៉ាំរ៉ៃ បានដឹកនាំក្រុមការងារ ថ្នាក់ខេត្តនិងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខជួយរុះរើសាងសង់ និងពាំនាំនូវគ្រឿងផ្ទះរួមមានឈើ ស័ង្កសី ដែកគោល លួស ។ល។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតជាក់ស្តែង និង ជួយសម្របសម្រួលក្នុងការរុះរើសាងសង់ផ្ទះសំបែងនៅលើទីតាំងដីឡូតិ៍ថ្មីរបស់ពួកគាត់ ស្ថិតចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋគោរពដឹងគុណនិងថ្លែងអំណរគុណជាពន់ពេកចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់នូវភាពកក់ក្តៅគ្រប់ពេលវេលាចំពោះប្រជាពលរដ្ឋគ្រប់ៗគ្នា ក្នុងឪកាសដ៍វិសេសវិសាលថ្លៃថ្លានេះ ផងដែល មហាជនគ្រប់មជ្ឈដ្ឌាន បានសំដែងនូវ ការកោតសរសើរយ៉ាងខ្លាំង ចំពោះ ការ ដឹកនាំ របស់ ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន ដែលបាន ដោះស្រាយ ប្រកប ដោយយុត្តិធម៍ និង តម្លាភាព ពិតជាសក្ក័សម ទៅនឹងតួនាទី ដែលប្រមុខរាជរដ្ឌាភិបាល បានប្រគល់ជូនឯកឧត្តម ក្នុងនាមសារព័ត៌មាន នៃ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន សូមគោរពជូនពរ ដល់ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន និង លោកជំទាវ ព្រមទាំង ក្រុមការងារ ទាំងអស់ សូមជួបតែសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និង សមប្រកប ទៅ ដោយ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបី ឃ្លាងឃ្លៀត ឡើយ៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/