ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និង សមិទ្ធផល ទាំងឡាយ ដែល ក្រុមហ៊ុនវីង ខិតខំ សម្រេចបានក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ !!!!
ដោយះ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖
ធនាគារវឹងត្រូវបានសម្ពោធជាផ្លូវការ រួមជាមួយ និងការដាក់ឱ្យ ដំណើរការសាខាចំនួនពីរ គឺសាខាសែនសុខ និងសាខាវិមានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង (ខេមបូឌា) ម.ក និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុនវីងខិតខំសម្រេចបានក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឱ្យដំណើរការសាខា ចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍ នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបាន បង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានកត់សម្គាល់អំពីកំណើននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយនេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលបរិយាប័ន្ន ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/