ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !!!!! - មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!! - សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី !!!!! - តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក? - ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!! - លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៉ីស្រាអែលកំពុងជួបវិបត្តិនយោបាយបញ្ចប់សង្រ្គាម ឬរក្សាអំណាច? តើលោក Netanyahu នឹងធ្វើយ៉ាងណា? !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ !!!!! - ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា !!!!! - អាមេរិក និង កូរ៉េខាងត្បូង អំពាវនាវឱ្យ កូរ៉េខាងជើង ដកកងទ័ពចេញពីរុស្ស៉ី !!!!! - លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាពពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ សុក្រ ១រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកែប៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រទ្បាច ស្ថិតក្នុងភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ឯកឧត្តម បានមានប្រសាសន៍ថា ៖

ខ្ញុំសូមចូលរួមអបអរសារទចំពោះការសម្ពោធសមិទ្ធផលថ្មីៗក្នុងវត្តកំពង់ត្រឡាច ដែលមានការកសាងអភិវឌ្ឍរីកចម្រើនជាលំដាប់ ចាប់តាំងពីក្រោយរបបប៉ុលពតមក ដោយសមិទ្ធផលទាំងនេះបានកើតឡើងពីសាមគ្គីភាពរបស់ពុទ្ធបរិស័ទ្ទគ្រប់មជ្ឈដ្ឋាន ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដើម្បីធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអបអរសាទរចំពោះខេត្តកែប ដែលត្រូវបានប្រកាសជាខេត្តដំបូងគេ ដែលអស់គ្រាប់មីន ដែលនេះជាមោទនភាពសម្រាប់ជាតិ ប្រជាជនទាំងអស់ និងជានិមិត្តរូបនៃការរស់ទ្បើងវិញប្រកបដោយសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនា អស់ការភ័យខ្លាចដែលបង្កទ្បើងដោយសារសង្គ្រាម និងផលវិបាកដែលបន្សល់ទុកដោយសង្គ្រាម។ ក្រៅពីនេះ ខេត្តកែបក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់គួរជាទីមោទនៈ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមានប្រសាសន៍បន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ រហូតទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយដែលថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រប្រាកដនិយម និងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសការចូលរួមដ៏ក្លៀវក្លា ស្មោះត្រង់ និងប្រកបដោយការជឿទុកចិត្ត របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាជាមហាកម្លាំងសាមគ្គីជាតិនៅចំពោះមុខស្ថានការណ៍វិបត្តិដ៏គ្រោះថ្នាក់នេះ។

ជាទីបញ្ចប់ឯកឧត្តមបានថ្លែងថាខ្ញុំសូមអរគុណប្រជាពលរដ្ឋក្នុងខេត្តកែប ដែលតែងជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះ សម្តេចតេជោ និងក៏សូមបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះតទៅមុខទៀត ដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84